ព័ត៌មានជាតិ

ចែកគ្នាដឹងផង!! ចំពោះបងប្អូនដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារដើម្បីទៅមើលភិនភាគម៉ូតូបាននៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ ដែលសមត្ថកិច្ចទើបនឹងដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ មួយកន្លែង…

(ភ្នំពេញ)៖ ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។

Thank you for reading this post, don't forget to subscribe!

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ។

សូមជម្រាបថា ការដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវ ពីកន្លែងបញ្ចាំនៅខណ្ឌទួលគោកនេះ ធ្វើឡើងក្នុងប្រតិបត្តិការដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែង ស៉ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក៕

អត្ថបទទាក់ទង

Back to top button