ព័ត៌មានអន្តរជាតិ

ប្រជាជនជប៉ុន ៩លាននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះដោយសារព្យុះទីហ្វុង Nanmadol…

ជប៉ុន៖ មនុស្ស៩លាននាក់ ត្រូវបានប្រាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈព្យុះទីហ្វុងដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសនេះមិនធ្លាប់មានពីមុនមក។ ព្យុះទីហ្វុង ណាន់ម៉ាឌុល បានសម្លាប់មនុស្ស២នាក់ និងរបួសជិត៩០ នាក់។ វាបានបោកបក់លើកោះ ឃ្យូស៊ុ (Kyushu) ភាគខាងត្បូងបំផុតនៃកោះសំ ខាន់ៗចំនួន៤ របស់ប្រទេសជប៉ុននៅព្រឹកថ្ងៃអាទិត្យ វានឹងឆ្ពោះទៅកាន់កោះ ហ៊ុនស៊ុ ដែលជាកោះធំជាងគេនៅប្រទេសជប៉ុន។

Thank you for reading this post, don't forget to subscribe!

ណាន់ម៉ាឌុល បាននាំមកនូវខ្យល់បក់រហូតដល់២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយតំបន់ខ្លះត្រូវបានគេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ កម្រិត៤០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង។ រថភ្លើងសេវាកម្ម សាឡាង និងជើងហោះហើររាប់រយត្រូវបានលុបចោល ហាងជាច្រើន និងអាជីវកម្មផ្សេងទៀតបានបិទ។

ទូរទស្សន៍រដ្ឋ NHK បាននិយាយថា បុរសម្នាក់បានស្លាប់នៅពេលដែលរថយន្តរបស់គាត់បានលិចនៅក្នុងទឹកជំនន់ ហើយម្នាក់ទៀត បានស្លាប់បន្ទាប់ពីកប់ក្នុង ការបាក់ដី។ មនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន ហើយមនុស្ស ៨៧នាក់បានរងរបួស។ រដ្ឋធានីតូក្យូបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដោយខ្សែរថភ្លើងក្រោមដី តូហ្សៃ (Tozai) ត្រូវបានផ្អាកដោយសារតែទឹកជំនន់៕

ប្រភព៖ SEATV

អត្ថបទទាក់ទង

Back to top button