សិល្បៈ&កម្សាន្ត

កំលោះតូច លីម តិចម៉េង ទោះបីជាដើរលែងរួចហើយត្រូវលូនទៅរកគោលដៅ រឺ ទៅច្រៀង ក៏កំលោះតូចរូបនេះមិនរាថយដែរ…

ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថាម្ចាស់ពាន Cambodian Idol រដូវកាលទី៤​ លីម តិចម៉េង ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថា កំលោះតូចរូបនេះពិតជាមមាញឹកយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការប្រកួតដោយថ្មីៗនេះតិចម៉េងបានបង្ហាញពីសកម្មភាពថត MV ជាច្រើនដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

Thank you for reading this post, don't forget to subscribe!

យ៉ាងណាមិញ លីម តិចម៉េង កំពុងមមាញឹកការងាររបស់ខ្លួនថ្មីៗនេះក៏មានព័ត៌មានបែកធ្លាយពាសពេញបណ្ដាញសង្គមថាកំលោះតូចរូបនេះសន្លឹបរហូតដល់ទៅ២ដងក្នុង១ថ្ងៃនៃការងារនោះដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាមួយនឹងសុខភាពរបស់តារាចម្រៀងទើបនឹងរះរូបនេះយ៉ាងខ្លាំង។

ជាក់ស្ដែងទន្ទឹមនឹងនេះ តិចម៉េង បានបញ្ជាក់ថា ទោះបីជាដើរលែងរួចហើយត្រូវលូនទៅរកគោលដៅ រឺ ទៅច្រៀង ក៏កំលោះតូចរូបនេះមិនរាថយនោះដែរ ដោយក្នុងនោះ លីម តិចម៉េង បានរៀបរាប់ថា៖

«ខ្ញុំបាទសុំចិត្តបងប្អូនដែលស្រលាញ់ចូលចិត្ត នឹង មិនចូលចិត្តខ្ញុំទាំងអស់អោយបានជ្រាបថា សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់គ្នា ទាំងអ្នកគាំទ្រ នឹង មិនគាំទ្រខ្ញុំបាទ ដែលសុខភាព នឹង រាងកាយខ្ញុំមិនសូវរឹងមាំល្អ ធ្វើអោយបងប្អូនបារម្ភ គិតច្រើនពីខ្ញុំ នឹងអស់សង្ឃឹម តែខ្ញុំសូមជម្រាបថា ទោះបីជាដើរលែងរួចហើយត្រូវលូនទៅរកគោលដៅ រឺ ទៅច្រៀង ក៏ខ្ញុំមិនរាថយឡើយ»៕

អត្ថបទទាក់ទង

Back to top button