បច្ចេកវិទ្យា

NASA បានបញ្ជាយានអវកាស DART ហោះទៅបំបុកអាចមន៍ផ្កាយដើម្បីការពារពិភពផែនដីយើងនេះ… (Video)

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) បានបញ្ជាយានអវកាសរបស់ខ្លួន ទៅបំបុកជាមួយនឹងអាចម៍ផ្កាយ នៅក្នុងការធ្វើតេស្តដ៏មានសារសំខាន់មួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង សំដៅការពារភពផែនដីរបស់យើង ក្នុងករណីមាន ការគំរាមកំហែងពីដុំថ្មអវកាសណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

Thank you for reading this post, don't forget to subscribe!

យានអវកាសខាងលើ ដែលស្ថិតក្នុងបេសកកម្មហៅកាត់ថា DART ត្រូវបានបញ្ជាឱ្យទៅបំបុកដុំថ្មអវកាសតូចមួយ ឈ្មោះ ឌីម័រហ្វូស (Dimorphos) នៅចម្ងាយប្រមាណ ១១លានគីឡូម៉ែត្រពីផែនដី ក្នុងល្បឿនប្រហែល ២២,៤០០គីឡូម៉ែត្រក្នុង១ម៉ោង។

បេសកកម្ម DART នេះ មានគោលដៅផ្លាស់ប្តូរ គន្លងគោចររបស់អាចម៍ផ្កាយមួយ តាមរយៈការប្រើកម្លាំងបំបុករបស់យានអវកាស ក្នុងបំណងធ្វើតេស្តនិងផ្ទៀងផ្ទាត់មធ្យោបាយ ដើម្បីការពាររបស់យើង ក្នុងករណីដែលវារងការគំរាមកំហែង ពីអាចម៍ផ្កាយណាមួយ នាពេលអនាគត។

គួរបញ្ជាក់ថា យានអវកាស DART ត្រូវបានបញ្ជូនឱ្យចាកចេញពីផែនដី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានចំណាយពេល១០ខែ មុនទៅដល់អាចម៍ផ្កាយជាគោលដៅរបស់វា៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button