ស្លុតចិត្តណាស់!! យោធាចំនួន ២រូប បានលះបង់ជីវិតដើម្បីជួយស.-ង្គ្រោះជីវិតក្មេងប្រុស ២នាក់ ដែលល.-ង់ទឹក…

ដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុស២នាក់ ដែលកំពុងលង់ទឹក យោធាចំនួន ២រូបបានបាត់បង់អាយុជីវិតគួរឲ្យរន្ធត់នៅឃុំ គោកមន ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។
Thank you for reading this post, don't forget to subscribe!នេះដោយយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គមដោយម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Bong Borey បានបញ្ជាក់ឲ្យដឹងថាថ្មីៗនេះមានយោធា ២នាក់ បានបាត់បង់ជីវិតក្រោយពេលពួកគាត់ទាំងពីរបានជួយក្មេងប្រុស២នាក់ដែលបានលង់ទឹក តំណឹងនេះបានកំពុងតែធ្វើឲ្យមហាជនខ្មែរមានការរន្ធត់ចិត្តយ៉ាងខ្លាំង ។
យោងតាមប្រភពដដែលបានឲ្យដឹងថា មន្ត្រីយោធាទាំងពីររូបខាងលើជាកម្លាំង វរៈសេនាតូចលេខ ៤២២ កងពលតូចថ្មើជើងលេខ ៤២ ។ ចំពោះយោធាទី១ មានឈ្មោះ ឈន ស៊ីដេត ចំណែកយោធាទី២ មានឈ្មោះថា វ៉ាន់ថុល បានបាត់បង់ជីវិតដោយការជួយសង្គ្រោះក្មេងប្រុស ២នាក់ ពីការលង់ទឹក ចំណែកយោធាទាំងពីររូបត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។
គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះគេបានប្រទះឃើញសាកសពរបស់យោធិនដែលលះបង់ជីវិតដើម្បីជួយក្មេងប្រុសទាំងពីរនាក់នោះ ១រូបហើយ ដោយកលម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកសាកសពរបស់យោធិនម្នាក់ទៀតផងដែរ៕