គ្រឿងញៀនសរុបជាង៨តោន ត្រូវបានដុតបំផ្លាញក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…

គ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិប តីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញ។

តាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូ ក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូ ក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *