ម្ចាស់រថយន្តទាសំណង ៥ម៉ឺនដុល្លារ តែភាគីខាងម៉ូតូមានតែ ១០០$ ម្ចាស់រថយន្តក៏ព្រមទទួលរួចហែ-កនៅនឹងមុខតែម្ដង…

ថ្មីៗនេះនៅលើបណ្ដាញសង្គមមហាជនកំពុងតែមានការវែកញ៉ែកជាច្រើន​ និងមានមតិផ្សេងៗគ្នាជុំវិញរឿងរ៉ាវនៃការប៉ះទង្គេចរវាងភាគីម៉ូតូដែលបើកបរដោយយុវតីមួយរូបក៏ជ្រុលទៅបុកនឹងរថយន្តរបស់ស្ដ្រីវ័យចំណាស់ម្នាក់ដែលទើបនឹងទិញពុំទាន់ចាប់ស្លាកលេខនៅឡើយ។ នេះដោយយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNews Live។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវ បេតុងបំបែកជាបួន ក្នុងសង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពដដែលបានឲ្យដឹងថាយុវតីមួយរូបបានរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបរងការខូចខាត​ ដែលម្ចាស់រថយន្តធ្វើការទាមទាសំណងរហូតដល់ ៥ម៉ឺនដុល្លារ។

បើតាមសម្ដីរបស់យុវតីខាងលើ បានឲ្យដឹងថាមុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1HL-9890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតខណៈមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលបុករថយន្តម៉ាក TOYOTA HiLux revoពណ៌ស​ គ្មានស្លាកលេខ បើកបរដោយស្រ្តីចំណាស់ម្នាក់បើកតាមផ្លូវបេតុងទិសដៅពីជើងមកត្បូងបណ្ដាលអោយបែកកញ្ចក់មើលក្រោយនឹងខូចខាតទ្វាមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្តបានទានសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារដោយលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មីមិនទាន់បានចាប់ស្លាកលេខផង។

ក្នុងនោះផងដែរក៏មានការអន្តរាគមន៍ពីខាងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដោយទុកពេលអោយតំណាងភាគីខាងម៉ូតូចរចាជាមួយភាគីរថយន្តបានចុះមកនៅ៤ពាន់ដុល្លា តែភាគីខាងម៉ូតូមានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តក៏ព្រមទទួលសំណងត្រឹម ១០០ដុល្លារវិញរួចម្ចាស់រថយន្តក៏ហែកលុយចោលភ្លាមនៅកន្លែងកើតហេតុ រួចក៏បើករថយន្តចេញទៅបាត់៕

អត្ថបទទាក់ទង

អត្ថបទថ្មីៗ