សម្ដេចតេជោ ហ៊ុន សែន ៖ មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់…

សម្ដេចតេជោ ហ៊ុន សែន​ ៖ មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។

លេខរៀងទី៦លានបានទៅលើប្អូនស្រីផេង សឿន​ អាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់៕

គួរបញ្ជាក់ឡើងវិញថានៅថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២៥នាក់ ខណៈអ្នកជំងឺ ១០២២នាក់ជាសះស្បើយ និងស្លាប់បាត់បង់ជីវិត​ចំនួន២១នាក់បន្ថែមទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៨,៧៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,០៣៩នាក់ និងស្លាប់សរុបចំនួន ១១៤៩នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *