លោកអ៊ុំម្នាក់ជិះម៉តូដល់ពាក់កណ្ដាលស្ពានជ្រោយចង្វាចាស់បំណងចង់លោតទឹក ប៉ុន្តែត្រូវឃាត់ទាន់ពេលវេលា…

ព័ត៌មានបឋម៖ យោងតាមប្រភពព័ត៌មានបាន​ឲ្យដឹងថាមុននេះបន្ដិចមានលោកអ៊ុំម្នាក់ជិះមូតូម៉ាកស្មាស ពាក់ស្លាកលេខ ភ្នំពេញ ១CL-៤២០៩ មកឈប់នៅកណ្ដាលស្ពានបំណងចង់លោតទឹកប៉ិន្តែត្រូវឃាត់គេទាន់ពេលវេលា។

ហេតុការណ៍​ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពីវេលា​ម៉ោង១និង​​៤៨នាទី​​រសៀល​ថ្ងៃទី​​​២០ កក្កដា ឆ្នាំ​២០២១ នៅចំណុចស្ពានជ្រោយចង្វាចាស់ ស្ថិត​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

មុនពេលកើតហេតុ គេឃើញលោកអ៊ុំខាងលើជិះម៉ូតូមួយគ្រឿង​ ធ្វើដំណើរ​ក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានជ្រោយចង្វាចាស់​ ​ហើយ​ក៏មកឈប់​នៅ​​​ចំណុច​ពាក់កណ្តាលស្ពាន​ រួច​បម្រុងលោតទឹក ប៉ុន្តែត្រូវបានគេឃាត់ទាន់ បន្ទាប់មក​បុរសចំណាស់រូបនោះក៏ដេកនៅ​​ក្បែរ​ម៉ូតូទៅ។

 

គួរបញ្ជាក់ផងដែរថាបើតាមស្ថានភាពរបស់លោកគឺ​មិនមានវិបត្តិអ្វីនោះឡើយពោលលោកអ៊ុំមានសភាពស្រវឹងស្រឿងៗ និងបាត់ស្មារតី។

Leave a Reply

Your email address will not be published. Required fields are marked *