ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅខេត្តកំពង់ស្ពឺ…

(ខេត្តកំពង់ស្ពឺ)៖ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន១៥ ខ្នង បានប៉ើងដំបូល ដួលរលំដោយសារតែមេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងឃុំចំនួន៣ គឺឃុំព្រៃវិហា ឃុំស្នំក្រពើ និងឃុំជង្រុក ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្លៀងលាយលំខ្យល់កន្ត្រាក់ បណ្តាលឱ្យរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៥ខ្នងក្នុងនោះគឺ នៅក្នុងឃុំព្រៃវិហាររងការខូចខាត៨ខ្នង នៅក្នុង ភូមិត្រពាំងធ្នង់៦ខ្នងរបស់ប្រជាពលរដ្ឋ

ទី០១.ឈ្មោះ ទូច វ៉ាន់ ភេទស្រី អាយុ ៥៤ឆ្នាំ ផ្ទះទំហំ៤×៦ ធ្វើពីឈើ ប្រកស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង ។

២.ឈ្មោះ ហាន សៀប ភេទប្រុស អាយុ ៣៧ឆ្នាំ ផ្ទះទំហំ៥×៦ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងឈើ ហើរចេញពីជើងតាង និងរបើកសាំងសី ៤សន្លឹក។

៣.ឈ្មោះ មៀច ស្មិញ ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះទំហំ៤×៥  ធ្វើពីឈើ ប្រក់ ស័ង្កសី ជញ្ជាំងស័ង្កសី ដើមឈើរលំលើ ។

៤.ឈ្មោះ មិន ឃុត ភេទស្រី អាយុ ៥៦ឆ្នាំ ផ្ទះទំហំ៤×៦ ធ្វើអំពីឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី ដោយរបើកដំបូលអស់ ៤សន្លឹក ។

៥.ឈ្មោះ ហ៊ៅ ថេង ភេទប្រុស អាយុ  ៤៥ ឆ្នាំ ផ្ទះទំហំ៤×៦ ធ្វើពីឈើ ប្រក់ ស័ង្កសី ជញ្ជាំងស័ង្កសី របើកសាំងសីអស់ ៥សន្លឹក ។

៦.ឈ្មោះ  នាង កាន ភេទប្រុស អាយុ ៣៦ឆ្នាំ ផ្ទះទំហំ៥×៧ ធ្វើពីឈើ ប្រក់ ស័ង្កសី ជញ្ជាំងឈើ របើកស័ង្កសីអស់៦សន្លឹក ។

+ ភូមិចំការដូង ០១ខ្នង

៧.ឈ្មោះ ផុន ធីឡា ភេទប្រុស អាយុ ២៥ឆ្នាំ របើកដំបូលតារាងបាល់ទះ មានទំហំ១៤×២៦ ធ្វើពីដែក ប្រកស័ង្កសី។

+ ភូមិថ្មី១ខ្នង

៨.ឈ្មោះ ញៀន វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ របើកសំយ៉ាបខាងមុខ មានទំហំ៦×៩ ធ្វើពីដែកប្រក់ស័ង្កសី។

*២.ឃុំស្នំក្រពើ៥ខ្នង*

+ភូមិត្រើយត្រក១ខ្នង

១.ឈ្មោះ សឿន ស្រីពីន ភេទស្រី អាយុ ៣២ ឆ្នាំ ផ្ទះទៀមរលើងជើងឡើងលើ ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី។

+ភូមិកក់ក្រពើ៣ខ្នង

២.ឈ្មោះ ស្វាយ តំ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ រោងបន្លែធ្វើដោយដែកព័ទ្ធកៅស៊ូដួលទាំងស្រុង

៣.ឈ្មោះ ស្វាយ លាវ ភេទ ស្រី អាយុ ៦៩ ឆ្នាំ របើកក្បឿងអស់៣ជួរ ផ្ទះប្រក់ក្បឿងជញ្ជាំងក្ដារក្រោមចាក់បេតុង

៤.ឈ្មោះ សុន ភាព ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីផ្ងារជើងឡើងលើ

+ភូមិព្រៃនូក១ខ្នង

៥.ឈ្មោះ ធី សឿន ភេទស្រី អាយុ ៦៣ឆ្នាំ ផ្ទះទាមជាប់ដី ធ្វើពីឈើ ប្រកស័ង្កសី ជញ្ជាំងស័ង្កសី ដួលរលំ។

*៣.ឃុំជង្រុក២ខ្នង*

១.ឈោះ ស៊ឹម សិស ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិព្រៃតាមាន ផ្ទះទំហំ៥×៦ ធ្វើអំពីឈើ ប្រកស័ង្កសី ជញ្ជាំងឈើ របើកដំបូល ៦សន្លឹក ។

២.ឈ្មោះ ហង់ សារិន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបាំងណា ផ្ទះទំហំ៦×៨ ធ្វើអំពីឈើ ជញ្ជាំងឈើ ប្រកក្បឿង របើក ១០០ក្បឿង។

តាមការឲ្យដឹងពីប្រជាពលរដ្ឋថានៅមុនពេលកើតហេតុ មេឃខ្មៅងងឹត ភ្លាមនោះស្រាប់តែភ្លៀងធ្លាក់ចុះខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យ ប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនក្នុងភូមិផងដែរ៕ ប្រភព: SEATV News 24 Hours

Leave a Reply

Your email address will not be published. Required fields are marked *