ក្រុមអ្នកបើករថយន្តធន់ធំដែលដឹកដី ថ្ម និងខ្យាច់ នាំគ្នាមកតវ៉ានៅផ្លូវ៦០ម៉ែត្រ ស្នើរសុំចំនួន ៣ចំណុច…(មានវីដេអូ)

ក្រុមអ្នកបើកឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម ជាង៣០០នាក់លើក គ្នាបិទផ្លូវក្រវាត់ក្រុងតវ៉ាការដាក់ជញ្ជីងចល័តនៅក្បែរស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ។

ដោយគណនីយហ្វេសន៊ុកផេក “Traffic Cambodia” បានលើកឡើងយ៉ាងដូច្នេះថា៖ ព្រឹក​នេះ​នៅ​ផ្លូវ​60ម៉ែត្រ​ មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា​រឿង​ក្រសួង​សាធារណការ​ចាប់​ឡាន​ដឹកខ្សាច់​របស់​ពួកគាត់​។  ច្បាប់​ពួកគាត់​មិនចូលរួម​គោរព​ គិតតែពី​សុំ​ការ​លេីក​លែង​បែបនេះ​ មិនគួរ​ទទួល​យកបានទេ​ ប្រសិន​បេី​ពួកគាត់​គោរព​ច្បាប់​គ្មាន​នរណា​ទៅ​ប៉ះពាល់​ពួកគាត់​ទេ​ ហេីយ​កន្លងមកផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ក្រុមឡាន​ដឹកខ្សាច់​នេះ​ តេី​ពួកគាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ?

រឿង​អស់សំណើច​ចេញពី​កន្លែង​ប្រមូល​ផ្ដុំ​ការតវ៉ា​នៅ​ផ្លូវ​ 60​ម៉ែត្រ​ ព្រឹក​មិញ​! ខ្លួន​ខុសហើយ​ហ៊ាន​ប្រមែប្រមូល​គ្នា​មកតវ៉ា​ មិនចូលរួម​គោរព​ច្បាប់​ហើយ​ នៅហ៊ានស្នើ​សុំ​ដឹក​លើស​ទម្ងន់​ ថែម​ 05តោនទៀត ក្នុង​មួយ​ប្រភេទឡាន! ឱ​ ប្រជាជន​ខ្ញុំ​អើយ​! ឈប់​បាន​ឈប់ទៅ​បងប្អូន​អើយ​ អាណិតជាតិ​ អាណិត​ផ្លូវ​ថ្នល់ផង​ បើមិនបានចូលរួម​ជួយ​កសាង​ អាណិត​កុំ​ចូលរួម​បំផ្លាញ​ ។

ទាំងនេះជា ខ្លឹមសារក្នុងបដាដែលក្រុមអ្នកបើកឡានធំស្នើរសុំ ៣ចំនុចគឺ៖

១. កុំចាប់ឡានទុករយៈពេលមួយឆ្នាំ

២.ត្រឹមពិន័យជាទឹកប្រាក់អី

៣. សូមក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន៕

តើប្រិយមិត្តុយល់យ៉ាងណាដែរចំពោះការតវ៉ារបស់គួរគាត់ខាងលើនេះ?


Leave a Reply

Your email address will not be published. Required fields are marked *