អ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគេហដ្ឋាន…

កោះកុង៖ គិតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង មានចំនួន២០នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺ១០នាក់បានស្លាប់នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបានមកធ្វើការសង្គ្រោះ និងព្យាបាលតាមលក្ខណៈបច្ចេកទេសក្នុងមន្ទីរពេទ្យឡើយ។

រឿងនេះបានធ្វើអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួននៅពុំទាន់យល់ច្បាស់អំពីជំងឺកូវីដ-១៩  និងពុំបានយល់ពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងមានការភ័យខ្លាចក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំងមិនព្រមយកសាច់ញាតិដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រមអោយទៅសម្រាកព្យាបាលនៅតាមមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ។

ហេតុនេះក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានរោគសង្ស័យឫផ្ទុកមេរោគកូវីតដ-១៩ មេត្តាអញ្ជើញទៅទទួលសេវាការព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យសាធារណៈ​ (  មន្ទីរពេទ្យរដ្ឋ) ទាំងអស់​ដោយឥតគិតថ្លៃ កុំព្យាយាមព្យាបាលដោយខ្លួនឯង​ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនិងក្រុមគ្រួរសាររបស់ខ្លួន​ ។

Leave a Reply

Your email address will not be published. Required fields are marked *