ក្រសួងសាធារណការ និងដឹកជញ្ជូនបានច្រានចោលនូវការស្នើរសុំរបស់ក្រុមរថយន្ដធុនធំដែលនាំគ្នាតវ៉ាស្នើសុំកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ…

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែមានករណីក្រុមអ្នកបើករថយន្តធុនធំដែលដឹកដី ថ្ម និងខ្សាច់ បានប្រមូលផ្ដុំគ្នានៅនៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលដើម្បីស្នើរសុំលក្ខខណ្ឌចំនួន៣ចំណុចដូចខាងក្រោមនេះ៖

១. ស្នើសុំដំឡើងទម្ងន់ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះពី ៩-១៥តោន តាមប្រភេទនៃរថយន្ដធុនធំ បន្ថែមពីលើទម្ងន់ដែលច្បាប់បានកំណត់។

២.ស្នើសុំត្រឹមផាកពិន័យ ដោយពុំចាំបាច់ឃាត់រថយន្តទុករយៈពេល១ឆ្នាំ ក្នុងករណីដែលដឹកលើសទម្ងន់ពី២០ភាគរយឡើងទៅ។

៣.ស្នើរសុំឲ្យផ្ដល់រថយន្ដដែលឃាត់ទុកពីមុនអោយទៅម្ចាស់ក្រុមហ៊ុនវិញ​ហើយគ្រាន់តែផាកពិន័យ និងពុំចាំបាច់ឃាត់រថយន្ដទុកទៀតទេ។

ដោយក្រសួងបានច្រានចោលនូវការស្នើរសុំទាំង៣ចំណុចខាងលើដោយសារតែផ្ទុយទៅនឹងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ និង៦០ នៃច្បាស់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មួយវិញទៀតក្រសួងបាន​សំណូមពរឲ្យក្រុមហ៊ុនម្ចាស់អាជីវកម្ម​ ក៏ដូចជាម្ចាស់រថយន្ដ និងអ្នកបើកបររថយន្ដធុនធំទាំងអស់មេត្តាចូលរួមគោរពច្បាប់ដែលបានចែង ពោលគឺដើម្បី​ថែរក្សាសម្បត្តិសាធារណឲ្យបានគង់វង់យូអង្វែងទៅតាម​ការកំណត់ ក៏ដូចជាការកាត់បន្ថយថវិការជាតិមួយចំនួនក្នុងការចំណាយទៅលើការជួសជុលផងដែ។

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *