អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩៖ បុរសម្នាក់មានផ្ទុកមេរោគកូវីដ-១៩ បានលួចរត់ចេញពីមន្ទីពេទ្យព្រះអង្គដួង…

យោងតាម​សេចក្ដីជូនដំណឹង​របស់ ​“អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩” ៖

📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានជួប ឬ ស្គាល់ ឬ មានទំនាក់ទំនងជាមួយ

🔴 ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

🟢 សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ

🟢 សូមតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

🔥 មូលហេតុ៖ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ #កូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។

ដោយសារតែការវះកាត់របួស ​ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង​ មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *