គួរឲ្យអាណិតណាស់!! ប្អូនស្រីម្នាក់ជួបនូវជំងឺចម្លែកម៉្យាងដែលកើតឡើងក្រោយប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យ ចែ ទ្រី ដាណា សន្យាថានឹង…

ថ្មីៗនេះលើបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង​អាណិតអាសូរដល់ប្អូនស្រីម្នាក់ជាខ្លាំង​ដោយសារតែប្អូនធ្លាប់តែមានសម្រស់ស្រស់ស្អាត ប៉ុន្តែ​បែរជាជួបនូវជំងឺចម្លែកម៉្យាងក្រោយបជួបគ្រោះថ្នាក់ចរាចរណ៍។

ប៉ុន្តែបដោយសារតែជីវភាពប្អូនស្រីត្រូវរកប្រាក់ដើម្បីផ្គត់ផ្គងម្ដាយចាស់ជរា ប្អូនស្រីត្រូវបន្តទៅធ្វើការវិញស្រាប់តែបានប៉ុន្មានខែក្រោយមកក៏សន្លប់ហើយចាប់ផ្ដើមជ្រុះសក់តែម្ដង។ នេះបើតាមប្រភពគណណិយហ្វេសប៊ុករបស់ អ្នកស្រី ទ្រី ដាណា បានរៀបរាប់យ៉ាងដូច្នេះថា៖

“អាណិតណាស់ ក្មេងស្រីស្រស់ស្អាតម្នាក់ ក្លាយជាបែបនេះ 😥😥😥 ក្រុមការងារខ្ញុំ បានទាក់ទងសួរមិញ គាត់ថាប្អូនស្រីនេះ អាយុ២១ឆ្នាំហើយ កាលឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ មើលជាម្ដងហើយ។ ដោយសារគាត់មានម្ដាយចាស់ ត្រូវមើលថែទំនុកបម្រុក ទើបទៅធ្វើការវិញ។

ធ្វើការបានប៉ុន្មានខែ ស្រាប់តែសន្លប់ ចាប់ផ្ដើមជ្រុះសក់ ស្គមទៅៗ ដូចរាល់ថ្ងៃនេះ😥😥😥 វ័យប្អូនកំពុងពេញធ្វើការ កំពុងសប្បាយនឹងយុវភាព អាណិតណាស់។ លឺថានៅម្ដុំភ្នំជីសូរ ស្អែកនេះបងនឹងឱ្យគេទៅមើលប្អូន ថាអាចជួយសម្រាលអីបានខ្លះ 💪💪💪”៕

Leave a Reply

Your email address will not be published. Required fields are marked *