លោកជំទាវឱ វណ្ណឌីន បាននាំយកនូវអំណោយសម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោកយាយព្រជន្ម១១៣ឆ្នាំ ដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺ…

ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីត្រូវបានលោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី

យកមកប្រគល់ជូនលោកយាយ សឿ ស៊ន  ព្រះជន្ម ១១៣ ឆ្នាំ ស្ថិតនៅភូមិ ដំណាក់ធ្នុង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១។

គួរបញ្ជាក់ឡើងវិញថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៦៥នាក់ ខណៈជាសះស្បើយចំនួន ៦៩៤នាក់ និងមានករណីស្លាប់ថ្មី ចំនួន ១១នាក់។

គួរបញ្ជាក់ឡើងវិញថាករណីឆ្លងកូវីដសរុបនៅកម្ពុជាមានចំនួន ៧៥,៩១៧នាក់ ករណីជាសះស្បើយសរុបចំនួន៦៨,៣៨៦ និងករណីអ្នកជំងឺស្លាប់បាត់បង់ជីវិតមានចំនួន១,៣៥០នាក់។

Leave a Reply

Your email address will not be published. Required fields are marked *