មិនមែនថតកុននោះទេ!! បាក់ថ្មជួរភ្នំហិម៉ាល័យនៃប្រទេសឥណ្ឌាបណ្ដាលឲ្យ អ្នកទេសចរចំនួន ៩នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ខណៈស្ពានត្រូវបានកាន់ផ្ដាច់ជាពីរ…

អ្នកទេសចរចំនួន៩នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្រោយការបាក់ថ្មភ្នំ ដែលថតជាប់ក្នុងកាមេរ៉ា និងបានបំផ្លាញផ្នែកមួយចំនួននៃភូមិ នៅភាគខាងជើងប្រទេសឥណ្ឌា។

វីដេអូនេះបានបង្ហាញអំពីការរអិលបាក់ធ្លាក់ដុំថ្មជាច្រើនពីលើភ្នំ និងរមៀលមកកម្ទេចភូមិ Chikul មានទីតាំងនៅតំបន់ជួរភ្នំ Himalayas (ហិម៉ាល័យ) ដែលបណ្ដាលឲ្យខូចខាតើផ្ទះសម្បែង និង​ផ្លូវយ៉ាងដំណំ។

អ្នកទេសចរមកពីទីក្រុងដេលី បានធ្វើដំណើរ លើដងផ្លូវពី Chitkul ទៅភូមិ Sangla នៅក្បែរនោះខណៈពេលហេតុការណ៍ខាងលើបានកើតឡើង។

មនុស្ស៣នាក់ផ្សេងទៀត បានរងរបួសក្នុងការបាក់ថ្មភ្នំនេះ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង​៕

ប្រភព: Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *