ប្លែកភ្នែក!! ស្ងាត់ៗស្រាប់តែអ្នកឧកញ៉ា គិត ម៉េង ស្លៀកពាក់ជាអ្នកដឹកជញ្ជូន ថែមទាំងដឹកទមនិញអោយអ្នកឧកញ៉ា ហុង ពីវថែមទៀតដោយប្រកាសបែបនេះថា…

ថ្មីៗនេះមានអ្នកលេងលើបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញអ្នកឧកញ៉ា គិត ម៉េង ស្លៀកពាក់ជាអ្នកដឹកជញ្ជូន​ និងដឹកទំនិញអោយអ្នកឧកញ៉ា ហុង ពីវ ថែមទៀត ដោយអ្នកឧកញ៉ា គិត ម៉េង បាន​ប្រកាសបែបនេះថា៖

“ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ  អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។

ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ Oknha Hong Piv  អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល!”

Leave a Reply

Your email address will not be published. Required fields are marked *