នរណាទប់ទឹកភ្នែកបាន កូនស្រីដែលឃើញម្ដាយឈឺដង្ហក់ខ្លាំងចង់ត្រកងឱបម្ដាយបញ្ជូនទៅមន្ទីរពេទ្យ តែវាយឺតពេលទៅហើយ

មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុកគឺមានការចែករំលែកនូវរូបភាពមួយដែលក្ដុកក្ដួលខ្លាំង រហូតធ្វើឲ្យអ្នកលេងលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនសម្ដែងក្ដីអាណិតអាសូរ​ដល់គ្រួសារអ៊ំស្រីម្នាក់ជាខ្លាំង ដោយសារតែ​កូនស្រីមិនអាចជួយអ្វីបាន បានត្រឹម​អោបអ្នកម្ដាយទាំងទឹកភ្នែក។

យោងតាមប្រភពគណនីយហ្វេស​ប៊ុកមួយបានបង្ហោះសារបែបនេះថា៖ “រូបភាពមួយដែលធ្វើឱ្យខ្ញុំទប់ទឹកភ្នែកមិនបាន​ មួយគ្រួសារឆ្លងកូវីតស្ទើរតែទាំងអស់​ ហើយកូនស្រីដែលឃើញម្ដាយឈឺដង្ហក់ខ្លាំងចង់ត្រកងឱបម្ដាយបញ្ជូនទៅមន្ទីរពេទ្យ​ តែវាយឺតពេលទៅហើយ😭😭 ចូលរួមសោកស្ដាយការបាត់បង់ដ៏ធំធេងនេះផងអូន​ រឹងមាំ​ #សូមឱ្យមីងនិងតាបានទៅកាន់សុគតិភព​ 🙏🙏🙏”។

បើបងប្អូនស្រឡាញ់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ សូមកុំភ្លេចអនុវត្តន៍វិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងគោរពតាម​ការណែនាំរបស់​ក្រសួងសុខាភិបាលផង ។

Leave a Reply

Your email address will not be published. Required fields are marked *