ទឹកចិត្តឪពុក!! តស៊ូដើរសំលៀងកាំបិត មានលុយ៤០ម៉ឺនរៀលលុយខ្មែរ ក្រដាសរាយៗសម្រាប់ទិញទូរស័ព្ទអោយកូន…

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយនូវរូបភាពជាច្រើនសន្លឹកដែលធ្វើឲ្យមហាជនជាច្រើនក្ដុកក្ដួលក្នុងចិត្តជាខ្លាំង​ ដោយអ្នកលក់ទូរស័ព្ទចិត្តបុណ្យម្នាក់ដែលប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ “Rynâ JūmTëv Tøch XD” បានបង្ហោះសារបែបនេះថា៖

“បងប្អូនអើយ​ គាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មាន ហើយគាត់ថា គាត់មានត្រឹមតែ ៤០ម៉ឺនរៀល​លុយខ្មែរ ក្រដាសរាយៗទេ មីពៅលក់​ឲ្យពូអត់? ទឹកចិត្តឪពុកខំដើរ​សំលៀងកាំបិត តាម​ផ្ទះគេ សំលៀងមិន​បាន ដើរសុំគេ ដើម្បីសន្សំលុយទិញ​ទូរស័ព្ទឲ្យកូនខ្ញុំ។

ខ្ញុំថា លុយខ្មែរក៏ខ្ញុំ​យកដែលពូ តែខ្ញុំមិនគិត​កន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យ​ពូមួយទៀត ហើយឲ្យទឹកក្រូច និងផ្លែឈើតិច​តួចជូនពូ ខ្ញុំសួរគាត់ថា កូនពូរៀនទី​ប៉ុន្មានហើយ? គាត់ថាទី ១១ហើយ វាចង់បានទូរស័ព្ទ​ប្រើនឹងគេ ពូខំសន្សំ​មួយថ្ងែ ២០០០០៛ ដើម្បីទិញ​ឲ្យកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនអើយកូន! ឃើញហើយសូម​មេត្តាយល់​ចិត្តឪពុកផង ថាឪពុក ខំដើរសុំគេ ទម្រាំបាន​វាលំបាកប៉ុនណា មិនហ៊ានទិញ​អីហូបខ្លួនឯងទេ ខ្ញុំឃើញគាត់អង្គុយ​សុំគេហើយ មើលមកតែ​ទូរស័ព្ទខ្ញុំរហូត ការពិតចង់បាន​ទូរស័ព្ទឲ្យកូន​សោះ”។​

Leave a Reply

Your email address will not be published. Required fields are marked *