ជីវិតនិងសង្គម

កាន់តែស្រណោះ!! មកស្ដាប់សម្ដីក្មេងស្រីដែលរួចផុតជីវិតពីករណីលិចទូកដកាលពីយប់មិញនេះ ដោយក្មួយស្រីបញ្ជាក់ថាក្មួយមិនចេះហែលទឹកថែមទៀត… (មានវីដេអូ)

ជារឿងដ៏គួឱ្យរន្ធត់ និង សោកស្ដាយអនេក នៅវេលាម៉ោង ១៩ និង ០០ នាទី​ កាលពីយប់ថ្ងៃទី ១៣ ខែតុលា​ ឆ្នាំ ២០២២ មានករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុនៅចំណុច ទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

Thank you for reading this post, don't forget to subscribe!

ដោយក្នុងនោះមានមនុស្សចំនួន៤ រូបប៉ុណ្ណោះដែលរួចផុតជីវិតចំណែក​ មនុស្សចំនួន ១០នាក់ជាងទៀតបានបាត់ខ្លយនដោយកម្លាំងសម្ថកិច្ចកំពុងធ្វើការរុករកជាបន្តបន្ទាប់ទៀតនៅព្រឹកនេះ ដែលជារឿងគួរឲ្យរន្ធត់យ៉ាងខ្លាំងចំពោះកុមារដែលជាសិស្សសាលានេះតែម្ដង។

គួរបញ្ជាក់ផងដែរថាបើតាមសម្ដីក្មួយស្រីដែលរួចផុតជីវិតបានរៀរបាប់ឲ្យដឹងថាដំបូងឡើយគឺក្មេងៗទាំងនោះត្រូវបានគេអោយមកខាងក្រោយព្រោះខ្លាចទឹកចូល ស្រាប់តែទឹកចូលហើយក៏លិចទៅបាត់តែម្ដងដោយក្មួយស្រីបានបញ្ជាក់ថាក្មួយមិនចេះហែលទឹកនោះទេ មួយវិញទៀតក្មួយបានប្រាប់ទៅប្អូនជិដូនមួយឲ្យដោះកាតាបហើយលោតទឹកជាមួយគ្នាប៉ុន្តែគេមិនព្រមធ្វើតាមត្រូវបានក្មេងៗផ្សេងទៀតតោងទៅជាមួយគ្នាតែម្ដង ចំណែកក្មួយស្រីបានបណ្ដែតខ្លួនផ្ងារអណ្ដែតទៅដល់ច្រាំងដែលជាសំណាងយ៉ាងខ្លាំងក្នុងហេតុការដ៏រន្ធត់មួយនេះ ចំណែកម្ចាស់ទូកដ២នាក់ក៏បានរួចផុតជីវិតផងដែរជាមួយនឹងក្មេងប្រុសមួយរូបទៀត សរុបអ្នកដែលរួចផុតជីវិតនេះគឺមានចំនួន ៤នាក់។

អត្ថបទទាក់ទង

Back to top button