មកស្ដាប់មូលហេតុពិត!! ពីបុរសម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍លិចទូក-ដចម្លង ដែលមូលហេតុពិត… (មានវីដេអូ)

រឿងហេតុដ៏គួរឲ្យរន្ធត់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៃការលិចទូកចម្លង បានឆកយកជីវិតក្មេងប្រុសស្រីចំនួន ១១នាក់ ក្នុងហេតុការណ៍មួយនេះដែលស្ថិតនៅចំណុច ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល។
Thank you for reading this post, don't forget to subscribe!

គួរបញ្ជាក់ផងដែរថាមកដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប្រតិបត្តិការណ៍រុករកត្រូវបានបញ្ចប់ហើយក្រោយកម្លាំងរុករកបានប្រទះឃើញសាកសពក្មេងប្រុសចុងក្រោយនៅព្រឹកនេះ ចំណែកសពក្មេងៗដែលរកឃើញកន្លងមកត្រូវបានក្រុមគ្រួសារសពបានយកទៅធ្វើបុណ្យ និងបូជារួចរាល់ផងដែរ។
យ៉ាងណាមិញថ្មីៗនេះក៏មានការផហុះនូវការបញ្ជាក់ពីហេតុការណ៍ពិតប្រាកដដែលរៀបរាប់ដោយព្រូទូកម្នាក់ ដែលនៅក្នុងហេតុការណ៍ផ្ទាល់បានឲ្យដឹងថា ដំបូងឡើយក្មេងៗនាំគ្នាលេងទឹកសាចដាក់គ្នា ហើយប្រាប់កុំឲ្យលេងក្មេងៗមិនស្ដាប់ បន្ទាប់មកទឹកក៏ចូលក្នុងទូករួចក្មេងៗបានរត់ទៅម្ខាងទូកទាំងអស់គ្នាដែលធ្វើឲ្យទូកនោះក្រឡាប់តែម្ដង។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖