យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិតក្រោយប្រជាជនរាប់រយនាក់ធ្វើការសម្រុកចូលក្នុងប្រលានយន្តហោះ Kabul ប្រទេស Afghanistan…(Video Inside)

Kabul ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១​​ យ៉ាងហោចណាស់មានមនុស្សប្រហែល ៥នាក់ត្រូវបាន​សម្លាប់ ខណៈប្រជាជនរាប់រយនាក់ទៀតធ្វើការសម្រុកយ៉ាងគំហ៊ុកចូល ប្រលានយន្តហោះនៃរដ្ឋធានីប្រទេស Afghanishtan។

សាក្សីម្នាក់បានបញ្ជាក់ថាលោកបានឃើញខ្លួនប្រាណមនុស្ស ៥នាក់ត្រូវបានគេលើកដាក់លើយានយន្ត។ សាក្សីមួយរូបទៀតបានបញ្ជាក់ថា វាមានភាពស្រពិចស្រពិលមិនច្បាស់ថាត្រូវបានសម្លាប់ដោយសារគ្រាប់កាំភ្លើង ឬត្រូវបានគេរត់ជាន់នោះទេ។

កងទ័ពអាមេរិកដែលឈជើងនៅក្នុងប្រលានយន្តហោះនោះបាននិយាយថា មុននេះបានធ្វើការបាញ់ទៅលើមេឃដើម្បីបង្អើលក្រុមមនុស្សដែលសម្រុកចូលនោះផងដែរ។

ប្រភព: Reuters

Leave a Reply

Your email address will not be published. Required fields are marked *