អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី និង ពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាពក្បែរផ្លូវវាងក្រុង…

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកផ្នែកខាងលិចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី និង ពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាពក្បែរផ្លូវវាងក្រុង ចំនួន ២០គ្រួសារ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុក បានផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ និងផ្តល់ តង់បាំងជម្រកស្នាក់នៅ ទឹកបរិសុទ្ធ ហូបចុកជូនពួកគាត់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ ស្ថានភាពទឹកមានសភាពកើតឡើងតាមដងស្ទឹងមង្គលបូរី សិរីសោភ័ណ និងអមផ្លូវវាងក្រុងសិរីសោភ័ណ ប៉ុន្តែមិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ មិនទាន់មានការលិចលង់៕ ប្រភព: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *