សូមប្រុងប្រយ័ត្នឲ្យមែនទែនពិសេសក្មេងតូចៗ!! ការធ្វេសប្រហែលបន្ដិចអាចឆក់យកជីវិតបុរសម្នាក់ដោយសារតែឌុយបញ្ចូលថ្មទូរស័ព្ទ…

ហ្វេសប៊ុក៖ បុរសម្នាក់បាត់បង់ជីវិតដោយសារតែឆក់ឌុយបញ្ចូលថ្មទូរស័ព្ទ។ ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបុរសម្នាក់បានបាត់បង់ជីវិតដោយសារតែ ឆក់នឹងឌុយបញ្ចូលថ្មទូរស័ព្ទម៉ាក Iphone។

យោងតាមប្រភពដដែលបានឲ្យដឹងថាបុរសខាងលើមិនបានប្រើប្រាស់ទូរស័ព្ទបណ្ដើរ និងបញ្ចូលថ្មបណ្ដើរនោះទេ គឺជនរងគ្រោះយកទូរស័ព្ទទៅបញ្ចូលថ្មបណ្ដាលឲ្យឆក់ស្លាប់តែម្ដង ដោយគ្រួសារសពបានរៀបរ៉ាប់យ៉ាងដូច្នេះថា៖

«នេះជាសារសយំដាស់ទឿងដល់បងប្អូនដែលប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្ន 🙏

ពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ😭 អាណិតក្មួយរកពាក្យនឹងនិយាយគ្មាន😭 ក្មួយខ្ញុំមិនបានដោតថ្មផង និយាយផងទេ គាត់ប្រើអស់ថ្មរហើយទើបយកដោតតែចក់គ្នាតែម្តង ក្មួយខ្ញុំជាកូនល្អណាស់ក្នុងគ្រួសារ😭»៕

គួរបញ្ជាក់ផងដែរថាបើតាមប្រភពរូបភាពដែលគ្រួសារសពបាន​បង្ហាញនោះគឺមិនមែនប្រភេទ​ឌុយបញ្ចូលថ្មOriginalនោះឡើយ ហេតុនេះហើយសូមបងប្អូនដែលប្រើប្រាស់ឌុយបញ្ជូលថ្មដែលមិនមានគុណភាព ឬឌុយដែលដាច់ សូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ឬអ្នកដែលចូលចិត្តដាក់បញ្ចូលទូរស័ព្ទនៅក្បែរខ្លួនពេលសម្រាកក៏ត្រូវប្រុងប្រយ័ត្នដូចគ្នាផងដែរ។

សូមប្រុងប្រយ័ត្នឲ្យមែនទែនពិសេសក្មេងតូចៗ ហាមដាច់ខាតកុំឲ្យពួកគេលេងមិនថាឌុយ ឬខ្សែភ្លើងដែលកំពុងបញ្ចូលថ្ម នោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *