ករណីអគ្គីភ័យឆាបឆេះរោងចក្រ ផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD. រងការខាតបង់ទឹកប្រាក់អស់ជាច្រើន…

កំពង់ស្ពឺ​ ៖​ រោងចក្រ​ ផលិត​គ្រឿង​បន្សំ​កាបូប​ និងគ្រឿងបន្សំស្បែកជើង​​ ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD.​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិព្រៃខ្វាវ​ ឃុំរការកោះ​ ស្រុកគង​ពិសី​ ខេត្ដកំពង់ស្ពឺ​ ត្រូវ​អគ្គិភ័យ​ កំពុងឆាបឆេះ​យ៉ា​ង​សន្ធោសន្ធៅ​​ កាលពីយប់ថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ជាច្រើន​គ្រឿង​បា​នចេ​ញប្រតិបត្ដិការ​នៅគោលដៅ​ ដោយមានការជួយ​អន្ដរាគមន៍​បន្ថែម​ពីកងកម្លាំងនគរបាល​ជា​ច្រើ​ន​មក​ពីអង្គភាពពាក់ព័ន្ធ​ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន​ ០៤​ គ្រឿង រថយន្តខេត្ត​ចំនួន ០២​ គ្រឿង រថយន្តស្រុកសំរោងទងចំនួន​ ០១ គ្រឿង រថយន្តស្រុកគងពិសីចំនួន ០១​ គ្រឿង​ ប្រើប្រាស់កម្លាំងសរុបចំនួន​ ៥១​ នាក់​ ។

ម្ចាស់រោងចក្រខាងលើ មានឈ្មោះហ្វុង ស៊ីវ មីញ ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ រស់នៅទីតាំង កើតហេតុ។

សមត្ថកិច្ចនគរ​បាល​បានបញ្ជាក់ថា ​ទំហំនៃការខូចខាត​នៅទីតាំងរោងចក្រ​ខា​ងលើ នោះមានអគារ​ចំនួន​ ០៣ខ្នង​ អគ្គិភ័យ​បានឆេះបំ​ផ្លា​ញអ​ស់​ ០១ខ្នងទំហំ ៥៩ម៉ែត្រ គុណនិង៨០ម៉ែត្រធ្វើអំពីដែកប្រក់សង្ក័សី​ និងបានឆេះរាលដាលឆ្លងទៅអគារ​ទី​០២​ ប៉ុន្តែ​ដោយសារតែមានការជួយ​អន្ដរាគ​មន៍​ពីរថយន្ដសង្រ្គោះពន្លត់អគ្គិភ័យ​ បានធ្វើ​ឱ្យ​អ​គ្គិភ័យ​ថមថយមិ​នបានបំផ្លាញអគារទី០២​ ទាំ​ង​ស្រុង​នោះទេ​។

រីឯកា​រ​ខូចខាតរួមមាន​ស​ម្ភារៈ​នៅ​ក្នុងអគារទី០១​ ឆេះទាំងស្រុង​ដែលរួមមានសម្ភារៈដូចជា កាវ​ ស្បែក​ ស្នោរ​ និងសម្ភារៈវត្ថុធាតុដើម​ប្រ​ភេទជ័រ។ វត្ថុធាតុដើមផលិតពីស្នោរ អស់ចំនួន១៣ប៉ារ៉ែត ឆេះស្នោរអស់ចំនួន៣០០០ដុំ និងឆេះសម្ភារៈ ប្រើ ក្នុងរោងចក្រអស់មួយចំនួន។ ចំពោះមូលហេតុដែលបណ្ដាលឲ្យឆាបឆេះសម្ថកិច្ចជំនាញកំពុងពិនិត្យ និងស្រាវជ្រាវ​នូវប្រភពនៃដើមហេតុដែលបណ្ដាលឲ្យឆាបឆេះនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *