អនុវិទ្យាល័យ សម្តេចឪ ក្នុងក្រុងព្រះសីហនុបានបំពាក់អំពូលសូឡានិងធុងចម្រោះទឹកស្អាត ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់…

ក្រសួងបរិស្ថាន: គណៈគ្រប់គ្រងអនុវិទ្យាល័យ សម្តេចឪ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានផ្តល់អំណោយអំពូលភ្លើងសូឡាចំនួន២០បង្គោល សម្រាប់បំភ្លឺបរិវេណសាលារៀន និងម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន០១គ្រឿង។ លោក សែម ថុល នាយកអនុវិទ្យាល័យ សម្តេចឪ បានសំដែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់ជូនសម្ភារៈទាំងអស់នេះ ដើម្បីជួយបង្កើនចំណេះដឹងដល់សិស្សនិងលោកគ្រូអ្នកគ្រូនៅសាលារៀន លើកការគ្រប់គ្រងអនាម័យ កាត់បន្ថយសំណល់ សំរាម និងលើកកម្ពស់សុខភាពផងដែរ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក អគ្គនាយកដ្ឋានចមណេះដឹងនិងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងអនុវត្ដគម្រោងបំពាក់អំពូលភ្លើងសូឡា និងម៉ាស៊ីនចម្រោះ និងបន្សុទ្ធទឹក នៅតាមសាលារៀន វត្ដអារាម និងទីប្រជុំជននានាតាមរាជធានី-ខេត្ដ ដើម្បីអាចឱ្យព្រះសង្ឃ សាធារណជន និងសិស្សានុសិស្ស ទទួលបានអគ្គិសនីប្រើប្រាស់ និងទឹកស្អាតសម្រាប់សុខភាព និងការបង្កើនចំណេះដឹងលើការគ្រប់គ្រងបរិស្ថាន ដើម្បីមូលដ្ឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងបានចូលរួមក្នុងសកម្មភាពមេត្រីភាពបរិស្ថានកាន់តែប្រសើរថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *