អបអរសាទរផង!! ជនសង្ស័យដែលលួចម៉ូតូរបស់ លោក វង្ស ណយ និងលោក ជា ស្រួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ប៉ុន្តែចំពោះម៉ូតូលោក វង្ស ណយ ត្រូវបាន…

ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក វង្ស ណយ រួមជាមួយនឹងលោក ជា ស្រួច បានចេញវីដេអូបញ្ជាក់ថាលោកត្រូវបាន​បុរសម្នាក់ដែលនៅបន្ទប់ជាមួយគ្នាលួចយកម៉ូតូសម្រាប់ដឹកងៀតក្របី របស់លោកជាស្រួច និងម៉ូតូរបស់លោក វង្ស ណយ សរុប២គ្រឿង ព្រមជាមួយនឹងលុយចំនួន ៥០ម៉ឺនរៀល​ទៅជាមួយទៀតផង លោកក៏បានសុំឲ្យសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋជួយទំនាក់ទំនងទៅលោកប្រសិនបើឃើញបុគ្គលដែលលួចម៉ូតូនោះ។

 

យ៉ាងណាមិញ​ រហូត​មកដល់ថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ នេះ​ លោក​ វង្ស​ ណយ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា៖​ ជន​ស​ង្ស័យ​ខាងលើដែល​លួច​ម៉ូតូ​របស់​ខ្លួន​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បានហើយ​ ខណៈដែល​ម៉ូតូ​លោក​ ជា​ ស្រួច​ នៅ​ដដែល ចំណែក​​ម៉ូតូ​របស់​ខ្លួន​គឺ​ត្រូវ​បានជនសង្ស័យ​យកទៅ​បញ្ចាំបាត់ហើយ។

ក្នុង​ឱកាស​នេះផងដែរ​ លោក​ វង្ស​ ណយ​ រួមជាមួយ​លោក​ ជា​ ស្រួច​ ក៏បាន​ថ្លែង​អំណរអរគុណ​ដល់​កងកម្លាំង​កងរាជ​អាវុធហត្ថ ខេត្តបាត់ដំបង​ ដែលបានជួយអន្តរាគមន៍យ៉ាងពេញទំហឹងលើ​ករណី​នេះ​ និងបងប្អូនជនរួមជាតិលើបណ្ដាញសង្គមដែលបានជួយចែករំលែកនូវបញ្ហាខាងលើនេះនាពេលកន្លងមក៕

 

Leave a Reply

Your email address will not be published. Required fields are marked *