គួរឲ្យសង្វេគណាស់!! លោកតាពិការជើង ពីរនាក់លោកយាយ ដើរច្រូតស្បូវដើម្បីចម្អែតក្រពះ…

ពិជាគួរឲ្យសង្វេគណាស់ លោកតា និងលោកយាយពីនាក់ប្ដីប្រពន្ធដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេដើម្បីយកប្រាក់ទិញអង្គរហូបចម្អែតក្រពះ។

  
យោងតាមប្រភពប្អូនប្រុសឈ្មោះ លី សុវណ្ណពេជ្រ ដែលបានផ្ដល់ព័ត៌មានមកក្រុមការងារKhmer Make ថា៖

លោកតា ឈ្មោះ ទូច ឈឿន មានព្រះជន្ម ៧០ឆ្នាំ លោកតាពិការជើងស្តាំតាំងពីសម័យសង្រ្គាមមកម្ល៉ះ។ ចំណែកលោកយាយឈ្មោះ ស៊ាន អែម ព្រះជន្ម ៧៥ ឆ្នាំ ដោយមានទីលំនៅនៅ ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ចំពោះជីវភាពសព្វថ្ងៃលោកតា និងលោកយាយដើរស៊ីឈ្នួលច្រូត ស្បូវ ដើម្បីយកមកក្រងហើយទើបយកទៅលក់ដើម្បីបានប្រាក់កាសបន្ដិចបន្តួចទុកសម្រាប់ទិញអង្ករ និងផ្គត់ផ្គង់ជីវភាពសព្វថ្ងៃរបស់លោកទាំង២។

គួរបញ្ជាក់ផងដែរថា លោកតា​ ទូច ឈឿន និងលោកយាយ ស៊ាន អែម ពុំមានកូនចៅជាទីពឹងនោះទេសព្វថ្ងៃមានតែ២នាក់តានិងយាយាប៉ុណ្ណោះ រស់នៅក្នុងជីវភាពដែលក្រលំបាក៕

Leave a Reply

Your email address will not be published. Required fields are marked *