ច្រើនដល់ម្លឹង!! លោក ខៃ ប្រសិទ្ធ ធ្លាប់បានផ្ដល់ជំនួយដល់កុមារកំព្រានៅកម្ពុជា ជាទឹកប្រាក់រហូតដល់ទៅ…

ប្រិយមិត្តជាច្រើនច្បាស់ជាធ្លាប់បានស្គាល់លោក ខៃ ប្រសិទ្ធ ដែលជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប។ គួរបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះលោក ខៃ ប្រសិទ្ធ បានរស់នៅក្នុងប្រទេសអូស្ដ្រាលីជាច្រើនឆ្នាំណាស់មកហើយ ហើយបានបោះបង់អាជីពសិល្បៈទៅវិនិយោគអចលនទ្រព្យនៅប្រទេសអូស្ដ្រាលីវិញ។

ជាមួយគ្នានោះផងដែរបើទោះបីជាលោកស្ថិតនៅប្រទេសអូស្ដ្រាលីក៏ពិតមែន ប៉ុន្តែលោកក៏មិនភ្លេចមាតុភូមិកំណើតនោះដែរ លោកតែងតែឆ្លៀតមកធ្វើដំណើរកំសាន្តនៅកម្ពុជា មិនតែប៉ុណ្ណោះលោកក៏បាន​ធ្វើអំពើរសប្បុរសធម៌ផងដែរ។

បើតាមការបកស្រាយរបស់គណនីហ្វេបុកមួយឈ្មោះ Mrr Lina Constructor ដោយខមិនបញ្ជាក់ប្រាប់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនាពេលថ្មីៗកន្លងទៅនេះថា៖

«ជួបគាត់ម្តងនៅអ៊ីអន ១ មុនផ្ទុះកូវីដ សួរគាត់ថាបងមកលេងប៉ុន្មានថ្ងៃហើយ គាត់ថាមក ២ អាទិត្យហើយប្អូន ពេលជួបគាត់គឺនៅក្នុងធនាគា ១ ក្នុងផ្សារអ៊ីអន

គាត់មិនលាក់ទេ គាត់ប្រាប់ថាបងមកដកលុយដើម្បីជួយដល់កុមារកំព្រាកម្ពុជា លុយដែលគាត់ជួយប្រហែល ៤ ទៅ ៥ ម៉ឺនដុល្លារ ប៉ុន្តែគាត់មិនដែលចេញមុខទេ»៕

Leave a Reply

Your email address will not be published. Required fields are marked *