ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង…

កំពង់ឆ្នាំង៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររុករក សង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៦១នាក់ ធ្វើយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនថា៖ ការរៀបចំយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គឺដើម្បីត្រៀមការងារបង្ការ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

Leave a Reply

Your email address will not be published. Required fields are marked *