ព័ត៌មានអន្តរជាតិ

ស្លុ.-តចិត្ត!! ងូតទឹកឲ្យកូនតូចអាយុ ១០ថ្ងៃ ស្រាប់តែខ្យ.-ល់គ លុះភ្ញាក់ឡើងមកវិញឃើញកូនតូចដេ.-កត្រាំ.-ក្នុងចានដែកលែងក.-ម្រើកបា.-ត់ទៅហើយ…

ជារឿងដ៏គួរឲ្យស្លុតចិត្តជាខ្លាំងនៅក្នុងប្រទេសថៃចំពោះស្ដ្រីម្នាក់ដែលទើបនឹងកូនខ្ចីបាន ១០ថ្ងៃ ស្រាប់តែខ្យល់គពេលកំពុងងូតទឹកអោយកូនតូចអាយុ ១០ថ្ងៃ នោះធ្វើឲ្យកូនធ្លាក់ចូលក្នុងចានដែកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់បាត់បង់ជីវិតតែម្ដង។

Thank you for reading this post, don't forget to subscribe!

ហេតុការណ៍ខាងលើ់បានកើតឡើងកាលពីថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយយោងតាមការបញ្ជាក់ពីស្រ្តីដែលជាម្តាយ មានវ័យ ២៤ ឆ្នាំ បាននិយាយទាំងទឹកភ្នែកក្នុងថ្ងៃកើតហេតុនោះគឺក្រុមគ្រួសារ និងកូនៗបានជូនដំណើរឪពុកពួកគេទៅបម្រើទាហាន ហើយម្ដាយ​ក៏នាំកូនៗត្រឡប់មកវិញដោយសាមីខ្លួនបញ្ជាក់ថាមានអារម្មណ៍មិនសូវស្រួលផងដែរ។

ដោយក្នុងនោះស្រ្ដីដែលជាម្ដាយបានបន្តថា ក្រោយពីមានអារម្មណ៍មិនសូវស្រួលហើយខ្លួនក៏គិតថាមិនអី ក៏បានងូតទឹកឱ្យកូននៅក្នុងចានដែកមួយ ដែលមានកម្ពស់ត្រឹមចង្កេះរបស់គេ ខណៈពេលដែលងូតទឹកបានប្រហែល ២នាទី ស្ដ្រីជាម្ដាយបានសន្លប់បាត់បង់ស្មារតីស្របពេលដែលកំពុងងូតទឹកអោយកូនតូចអាយុ ១០ថ្ងៃនោះ។

លុះប្រមាណ ១៥នាទីក្រោយមកក៏ភ្ញាក់ឡើងវិញក៏បានឃើញកូននោះដេកត្រាំនៅក្នុងចានដែកនោះទាំងដៃជើងច្រង៉ាង ហើយស្ដ្រីជាម្ដាយបានពិនិត្យដង្ហើមរបស់កូនរួចដឹងថាកូនលែងដកដង្ហើមក៏ប្រញ៉ាប់ទាក់ទងទៅមន្ទីពេទ្យ និងសង្គ្រោះបន្ទាន់ផងដែរមុននឹងរថយន្តសង្គ្រោះបន្ទាន់មកដល់ ប៉ុន្តែកូនតូចនោះបានលាចាកលោកបាត់ទៅហើយ៕

អត្ថបទទាក់ទង

Back to top button