សាលាបានដាស់តឿនដល់អាណាព្យាបាលហាមមិនឲ្យកូនៗទស្សាខ្សែភាពយន្ត Squid Game ក្រោយប្រទះឃើញក្មេងៗធ្វើត្រាប់តាមក្នុងឈុតមួយនៃរឿង…

ខ្សែភាពយន្តបែបវាយប្រហា កាបសម្លាប់ និងលាយឡំនឹងឈុតឆាក18+របស់កូរ៉េនៅក្នុងNetflix ដែលកំពុងទទួលបានចំណូលជាខ្លាំង ដោយចំណងជើងនៃខ្សែភាពយន្តត្រូវបានជ្រើសយកចេញពីល្បែងក្មេងៗលេងរបស់កូរ៉េ ហៅSquid Game  ក្នុងនោះផងដែរក៏មានល្បែងមួយប្រភេទក្នុងចំណោមល្បែងទាំង៦ក្នុងខ្សែភាពយន្តហៅ Green Light(រត់ទៅមុខរកគោលដៅ) និងRed Light(ត្រូវឈប់មិនដូច្នេះទេនឹងត្រូវជម្រុសចេញ) ចំណែកនៅក្នុងខ្សែភាពយន្តនេះវិញអ្នកចាញ់ត្រូវបាញ់សម្លាប់។

អាណាព្យាបាលមួយចំនួនបានបញ្ជាក់ថា៖ ពួកគេទទួលបានសំបុត្រមកពីសាលាទាំងមតេយ្យសិក្សា និងអនុវិទ្យាល័យបានក្រើនរំឮកដល់អាណាព្យាបាលហាមមិនឲ្យកូនៗទស្សនាខ្សែភាពយន្ត Squid Game។

សាលាបែលហ្ស៊ីកមួយបាន​ឲ្យដឹងថា ក្មេងៗបានធ្វើត្រាប់តាមខ្សែភាពយន្តដោយវាយធ្វើបាបអ្នកដែលចាញ់។

គួរបញ្ជាក់ឡើងវិញផងដែរថាខ្សែភាពយន្តនេះបានបង្ហាញពីការ រួមភេទ អំពើហិង្សា និងអត្តឃាត ដែលរឿងទាំងមូលNetflixតម្រូវឲ្យអ្នកទស្សនាមានអាយុចាប់ពី15ឆ្នាំឡើងទៅ៕

ប្រភព: The Sun

Leave a Reply

Your email address will not be published. Required fields are marked *