យន្តហោះរុស្ស៊ីបានធ្លាក់នៅក្នុងតំបន់Tartarstan ឆក់យកជីវិតមនុស្សចំនួន១៦នាក់…

Reuters: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ យន្តហោះម៉ាកL-410 បានធ្លាក់នៅក្បែរទីក្រុង ក្នុងតំបន់Tartarstanនៅថ្ងៃអាទិត្យនេះ។ មានមនុស្សចំនួន ០៦នាក់បាត់បង់ជីវិត និងរងរបួស ០៧នាក់ នេះដោយយោងតាមទីភ្នាក់ងារសារព័ត៌មានRIA ដកស្រងចេញពីក្រុមសង្គ្រោះ។

យោងតាមប្រភពដដែលបានឲ្យដឹងថាយន្តហោះដឹងក្រុមអ្នកលោតឆ័ត្រយោង។ បើយោងតាមភ្នាក់ងារសារព័ត៌មានTASS បានឲ្យដឹងថាអ្នកដំណើរ៦នាក់ត្រូវបានសង្គ្រោះចេញពីបំណែកយន្តហោះដែលបានធ្លាក់នោះ។

ស្តង់ដារសុវត្ថិភាពអាកាសចរណ៍រុស្ស៊ីកាន់តែប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្រោះថ្នាក់ដោយសារតែយន្តហោះដែលមានអាយុកាលយូ ដែលត្រូវធ្វើដំណើទៅកាន់តំបន់ឆ្ងាយៗជារឿងដែលគេសង្កេតឃើញកើតឡើងជាញឹកញ៉ាប់។

ប្រភព: Reuters

Leave a Reply

Your email address will not be published. Required fields are marked *