យ៉ាងហោចណាស់មនុស្ស ១៥នាក់បានបាត់បង់ជីវិតបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសចិន…

យ៉ាងហោចណាស់មនុស្ស ១៥នាក់បានបាត់បង់ជីវិតបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសចិននៃខេត្ត សានស៊ី(Shanxi) បំផ្លាញផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង និងបង្ខំឲ្យប្រជាជន ១២ម៉ឺននាក់ជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព។

នេះជាលើកដំបូងហើយដែលមួយនេះទទួលរងនូវផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់បែបនេះ មន្ត្រីឧតុនិយមលោក Wang Wenyi បានបញ្ចាក់ថានៅខែតុលានេះចំនួនភ្លៀងធ្លាក់មានការកើនឡើងជាងឆ្នាំមុនរហូតដល់ទៅ១៣ដងឯណោះ។

យ៉ាងហោចណាស់មនុស្ស១.៧៥លាននាក់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ១៩,៥០០ខ្នងដួលរលំ និង១៨,២០០ខ្នងរងការខូចខាតយ៉ាងដំណំ។

យោងតាមលោក Wang Qirui ​ជំនន់ទឹកភ្លៀងបានធ្វើឲ្យរងផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិនដែលមានទំហំលើសពី ៧៧៥លានYuan ស្មើរនឹង ៥ពាន់លានដុល្លារអាមេរិកដែលជាទំហំទឹកប្រាក់គិតត្រឹមខេត្តShanxiប៉ុណ្ណោះ។

ប្រភព:CNN

Leave a Reply

Your email address will not be published. Required fields are marked *