ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាមានយោ.-ធាប្រមាណ ២០០,០០០នាក់បានបា.-ត់ប-.ង់ជីវិតនៅក្នុងស.-ង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី…

BBC៖ឧត្តមសេនីយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីប្រហែល១០០.០០០នាក់ និង ទានហានអ៊ុយក្រែនប្រហែល ១០ម៉ឺន នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោកឧត្តមសេនីយ ម៉ាក មីលឡេ (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា ជនស៊ីវិល​ប្រហែល៤ម៉ឺននាក់បានស្លាប់ បន្ទាប់ពីជាប់នៅក្នុងជម្លោះ។

Thank you for reading this post, don't forget to subscribe!

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ុយក្រែនបានបង្ហាញពីឆន្ទៈក្នុងការរៀបចំកិច្ចពិភាក្សាមួយចំនួនជាមួយទីក្រុងមូស្គូផងដែរ។ ប៉ុន្តែថ្លែងនៅក្នុងទីក្រុងញូវយ៉ក លោកឧត្តមសេនីយ៍ មីលឡេ បានបន្ថែមថា សម្រាប់កិច្ចចរចាណាមួយដើម្បីទទួលបានជោគជ័យទាំងរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវឈានដល់”ការទទួលស្គាល់គ្នាទៅវិញទៅមក” ថា ជ័យជម្នះក្នុងសម័យសង្គ្រាម ប្រហែលជាមិនអាចសម្រេចបានតាមរយៈមធ្យោបាយយោធានោះទេ។

ឧត្តមសេនីយ មីលឡេ និយាយថា “អ្នកកំពុងសម្លឹងមើលទាហានរុស្ស៊ីជាង១០ម៉ឺននាក់ ដែលត្រូវបានសម្លាប់ និងរងរបួសដែលប្រហែលចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនដូចគ្នា៕

ប្រភព៖ SEATV

អត្ថបទទាក់ទង

Back to top button