សិល្បៈ&កម្សាន្ត

ប្រវត្តិរូបព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen និងចំណុចពិសេសរបស់បុត្រាព្រះចៅស៊ុលតង់…

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen បុត្រារបស់ព្រះចៅស៊ុលតង់ ព្រុយណេដារូស្សាឡាម បានអមដំណើរជាមួយព្រះបិតា យាងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

Thank you for reading this post, don't forget to subscribe!

ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងរាជធានី បានដាស៊េរី បេហ្កាវ៉ាន់ (Bandar Seri Begawan)។ ព្រះអង្គ គឺជាបុត្រទី១០ និងជាបុត្រាទី៤ របស់ព្រះចៅស៊ូលតង់ព្រុយណេ Hassanal Bolkiah។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីព្រះអង្គម្ចាស់ Mateen៖

ព្រះអង្គម្ចាស់ Abdul Mateen បានបញ្ចប់ការសិក្សាថ្នាក់បឋម និងវិទ្យាល័យ នៅក្នុងប្រទេសព្រុយណេ។ នៅឆ្នាំ២០១១ ព្រះអង្គបានបញ្ចប់ការសិក្សាផ្នែកយោធានៅឯសាលា យោធា Royal Military Academy Sandhurst ក្នុងចក្រភពអង់គ្លេស ហើយព្រះអង្គបានចាប់ផ្ដើមអាជីពយោធានៅក្នុងជួរកងទ័ពអង់គ្លេសក្នុងឆ្នាំ២០១០ និងត្រូវបានដំឡើង តំណែងជាវរសេនីយត្រី នៅឆ្នាំ២០២១។

នៅឆ្នាំ២០១៦ ព្រះអង្គម្ចាស់ Mateen ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ជំនាញការសិក្សាអន្តរជាតិ និងការទូតពីសាកលវិទ្យាល័យ University of London។ ព្រះអង្គក៏ ទទួលបានការបណ្ដុះបណ្ដាលជំនាញពីឡុតបើកឧទ្ធម្ភាគចក្រ ការប្រយុទ្ធបែបកុម៉្មង់ដូ និងលោតឆត្រយោងផងដែរ។ ព្រះអង្គបានចាត់ទុកខ្លួនជាឪពុករបស់សត្វខ្លា ដ្បិតចូលចិត្ត ចិញ្ចឹមសត្វខ្លាពណ៌សមួយក្បាល និងខ្លារខិនមួយក្បាល ហើយជារឿយៗព្រះអង្គតែងតែបង្ហោះរូបភាពជាមួយសត្វទាំងនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram របស់អ្នកព្រះអង្គដែល មានអ្នកតាមដានជាង ២.៣លាននាក់។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ GQ Thailand នៅពេលមានព្រះជន្ម ២៤វស្សា ព្រះអង្គម្ចាស់ Mateen បានមានបន្ទូលថា ព្រះអង្គមិនចូលចិត្តដេកសប្បាយ ចាយវាយទ្រព្យសម្បត្តិរបស់ព្រះបិតាឡើយ។ ព្រះអង្គចូលចិត្តជីវិតបែបសាមញ្ញ និងចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងចូលចិត្តលេងកីឡាដូចជាវាយកូនហ្គូល ប្រដាល់ ជិះសេះ និងបាល់ទាត់ជាដើម ដែលព្រះអង្គចាត់ទុកកីឡាករ David Beckham ជានិមិត្តរូប៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button