មិនធម្មតា!! គិតត្រឹមថ្ងៃនេះតារាកំប្លែង ខ្ញុង ទទួលបានជំនួយពីមហាជនសរុបទាំងអស់ជាង…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយដោយកាលពីប៉ុន្មានថ្ងៃមុននេះតារាកំប្លែងអ្នកនាងខ្ញុងបានឡាយយំនៅមុនសាលាដំបូងរាជធានីភ្នំពេញ និងដាក់ពាក្យប្ដឹងខ្លួនឯងដោយសារតែគ្មានលទ្ធភាពសងបំណុល។

ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ខ្ញុងបានLive វីដេអូរៀបរាប់ពីចំនួនទឹកប្រាក់ដែលបងប្អូនប្រជាពលរដ្ឋបានជួយដល់ខ្លួនតាំងពីថ្ងៃដែលបង្ហោះសុំជំនួយពីមហាជនមកទល់និងពេលនេះគឺនាងទទួលបានទឹកប្រាក់ សរុបចំនួន៥៦,៥៤២ដុល្លារ ។

គួរបញ្ចាក់ផងដែរថាពេលនេះ ខ្ញុង បានធូស្បើយឡើងវិញហើយចំពោះរឿងបំណុលនេះ ដោយសារតែម្ចាស់បំណុលជាច្រើនមានចិត្តអាណិត និងមិនយកការប្រាក់ពី ខ្ញុង ឡើយ សូមតែខ្ញុង សងប្រាក់ដើមទៅកាន់ម្ចាស់បំណុលវិញប៉ុណ្ណោះ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ​៖

Leave a Reply

Your email address will not be published. Required fields are marked *