បុរសម្នាក់ទិញយកពស់វែក ដើម្បីយកមកឲ្យចឹកសម្លាប់ប្រពន្ធរបស់ខ្លួន ក៏ព្រោះតែ…

បុរសជាប្តីឈ្មោះ Suraj Kumar អាយុ ២៨ឆ្នាំ បានចំណាយលុយ៩២ដុល្លារ ទិញពស់វែកមួយក្បាលពីអ្នកជំនាញចាប់ពស់ ដើម្បីយកឱ្យទៅចឹកប្រពន្ធរបស់ខ្លួន ឈ្មោះ Uthra។ ពស់វែក ត្រូវបានគេចាត់ទុកជាប្រភេទពស់ដែលមានពិសខ្លាំងបំផុតនៅលើពិភពលោក។ មួយវិញទៀតនៅប្រទេសឥណ្ឌាការជួញដូរពស់គឺជារឿងខុសច្បាប់ផងដែរ។

យោងតាមប្រភពដដែលបានឲ្យដឹងថាអ្នកទាំង២ស្គាល់គ្នាកាលពី២ឆ្នាំមុន ដោយប្រពន្ធឈ្មោះUthraមានអាយុក្មេងជាងប្ដីរបស់នាងដល់ទៅ៣ឆ្នាំ។

ប៉ូលិសបានធ្វើការស្រាវជ្រាវ រកឃើញថាបុរសជាប្ដី ធ្លាប់បានរៀបគម្រោងទិញពស់វែក យកមកចឹកសម្លាប់ប្រពន្ធរបស់ខ្លួន តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ប៉ូលិសបានបន្ថែមថា ផែនការរបស់ Suraj Kumar គឺសម្លាប់ប្រពន្ធរបស់ខ្លួន រួចលួចយកលុយរបស់នាង ព្រោះប្រពន្ធរបស់បុរសរូបនេះ គឺជាកូនអ្នកមាន មានទ្រព្យសម្បត្តិច្រើន ហើយរូបគេនឹងទៅរៀបការជាមួយនារីម្នាក់ផ្សេងទៀត៕

ជាចុងក្រោយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ក្រោយពីបុរសរូបនេះបានយកពស់វែក ដើម្បីឱ្យចឹកប្រពន្ធរបស់ខ្លួន រហូតដល់ដាច់ខ្យល់ស្លាប់ បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ប្រភព: BBC

 

 

Leave a Reply

Your email address will not be published. Required fields are marked *