ព័ត៌មានអន្តរជាតិ

ចំជាព្រហើនណាស់ បុរសម្នាក់ហ៊ានយកពងមាន់គប់ទៅលើព្រះមហាក្សត្រអង់គ្លេសព្រះអង្គម្ចាស់ Charles ខណៈពេលព្រះអង្គយាងទៅសំណេះសំណាលការងារជាមួយមន្ត្រីប្រចាំតំបន់…

កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលស្ថិតនៅក្នុងប្រទេសងង់គ្លេសមានបុរសម្នាក់ថ្លើមធំហ៊ានយកពងមាន់ គប់ទៅលើព្រះមហាក្សត្រអង់គ្លេសព្រះអង្គម្ចាស់ Charles ខណៈពេលព្រះអង្គយាងទៅសំណេះសំណាលការងារជាមួយមន្ត្រីប្រចាំតំបន់។

Thank you for reading this post, don't forget to subscribe!

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles និង មហេសី បានយាងទៅកាន់ទីក្រុង York ភាគខាងជើងប្រទេសអង់គ្លេស ដើម្បីទៅសំណេះសំណាលការងារជាមួយនឹងមន្រ្តីប្រចាំតំបន់ ដោយក្នុងនោះក៏មានការរៀបចំដាក់រនាំងការពារសុវត្ថិភាពផងដែរ។

ជាមួយគ្នានេះពោលខណៈព្រះអង្គកំពុងតែសំណេះសំណាលជាមួយនឹងមន្រ្តី ស្រាប់តែមានពងមាន់ជាច្រើនគ្រាប់ហោះមកកាន់ព្រះអង្គ ប៉ុន្តែមិនបានត្រូវចំទ្រង់នោះទេ មានតែមួយគ្រាប់ប៉ុណ្ណោះដែលប៉ះត្រូវព្រះហស្ថទ្រង់តែបន្តិច។ ចំពោះព្រះអង្គម្ចាស់ Charles ទ្រង់ក៏មិនបានបញ្ចេញអាការភ័យព្រួយអ្វីឡើយ ចំណែកជនបង្កហេតុវិញ ក៏ត្រូវបានគេក្របួចជាប់ភ្លាមៗនៅនឹងកន្លែង។

យោងតាមប្រភពដដែលបានឲ្យដឹងថា ជនបង្ករខាងលើគឺជានិស្សិតវ័យ ២៧ ឆ្នាំ មកពីមហាវិទ្យាល័យ York គេត្រូវចោទពីបទបង្កឱ្យមានភាពចលាចលភ័យខ្លាច ដែលនឹងត្រូវឡើងតុលាការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែគេក៏ត្រូវបានធានាខ្លួនមកវិញ ហើយត្រូវបានគេពិន័យដោយហាមមិនឱ្យយកពងមាន់ទៅតាមទីសាធារណៈ ព្រមទាំងហាមមិនឱ្យចូលទៅជិតព្រះអង្គម្ចាស់ Charles ចំនួន ៥០០ ម៉ែត្រផងដែរ៕

អត្ថបទទាក់ទង

Back to top button