ឃើញហើយកាន់តែកំសត់!! ទឹកចិត្តជាម្ដាយក្រោយប្ដីលាចាកលោកទៅប្រពន្ធបានត្រឹមតែពោលពាក្យបែបនេះផ្ដាំទៅកូនៗ…

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងមានក្ដីអាណិតអាសូរជាខ្លាំងដល់ប្អូនស្រីម្នាក់ដែលក្រោយពីប្ដីទទួលមរណៈភាពទៅ​ក៏នៅតែមានភាពអាឡោះអាល័យ និងប្ដីជាទីស្រឡាញ់ ណាមួយក្នុងចិត្តអាណិតកូនតូចៗដែលត្រូវកំព្រាឪពុកផងដែរ ដោយពោលពក្យយ៉ាងដូច្នេះថា៖

«សម្ពាយនេះធ្ងន់ណាស់បង😭បើមិនអនិតអូន. គួរអនិតកូននៅតូចណាស់😔អូនបំពេញភារកិច្ចជាភរិយា នេះចុងក្រោយសំរាប់បង🙏🏻កាព្វកិច្ចដែលបងបន្សល់អោយអូន. ធ្ងន់ណាស់.  តែ អូនសន្យានឹងធ្វើអោយបានល្អបំផុត អូននឹងការពារថែរក្សា អ្វីដែលបងបន្សល់អោយ ថែកូនយើងទាំង2អោយល្អបំផុត❤️😔

1ខែដែលបងសន្លប់ អូនព្យាយាមហើយ តែនិស្ស័យយើងមានត្រឹមតែប៉ុនន្នឹង 10ឆ្នាំ មានប៉ុន្មានដងទៀតសំរាប់អូន 😔😔😔

បងហត់ហើយបងកេងទៅ អូននឹងធ្វើជាម្តាយផង ឪពុកផង ហើយក៏នៅតែជាកូនប្រសារម៉ាក់ប៉ាបង. បងថ្លៃ របស់ប្អូនៗ បង អោយល្អបំផុត😔 អូនរឹងមាំដល់ថ្នាក់នេះ គឺបងអ្នកបង្រៀន អូនទាំងអស់🙏🏻🙏🏻🙏🏻🙏🏻 ទៅអោយបានសុខណា ប្តីសម្លាញ់❤️🙏🏻

21.10.2021 វេលាម៉ោង3អធ្រាត😔🥲😭»។

ហើយប្អូនស្រីក៏បានពោលពាក្យផ្ដាំទៅកាន់កូនៗថា៖ «ចាំណាកូនប្រុស បទពិសោធមួយនេះ គឺធំណាស់ក្នុងជីវិតម៉ាក់😔 ជីវិតវាសនាមនុស្សលើការរាប់អាន ខុសនិងត្រូវយកឪពុកកូនជាគំរូ ស្រលាញ់គ្រួសារណាស់  តែឪពុកកូនដើរខុសមួយជំហានចុងក្រោយគឺជួបរឿងបែបនេះ😔 ម៉ាក់នឹងធ្វើជាមនុស្សប្រុសផង មនុស្សស្រីផង ដើម្បីគ្រួសារយើងទាំង3នាក់🙏🏻❤️»៕

Leave a Reply

Your email address will not be published. Required fields are marked *