សម្ដេចតេជោ ហ៊ុន សែន ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ ពុំមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតនោះទេ…

សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានថ្លែងសារជាសំឡេងផ្ញើជូនជនរួមជាតិ ដោយបញ្ជាក់ថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតនោះទេ។ ប្រសិនបើមានកណីរឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ គឺតម្រូវឲ្យយកអ្នកដែលឆ្លងកូវីដ-១៩ទាំងនោះទៅព្យាបាលប៉ុណ្ណោះ និងព។មានការផ្អាកដំណើរការដូចពេលមុនៗនោះទេ។

មួយវិញទៀតសម្ដេចបានបន្ថែមថាចំពោះអ្នកដែលមានការសង្ស័យអាចទៅរកការពិនិត្យ និងព្យាបាល ហើយកត្តាចូលរួមដែលសំខាន់បំផុតនោះគឺបុគ្គលខ្លួនឯងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ក៏ដូចជាសង្គម គ្រួសារផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *