ដំណឹងល្អ!! បេក្ខជនដែលប្រឡងជាប់បាក់ឌុបសម័យប្រឡង ឆ្នាំ២០១៨ អាចទៅដកសញ្ញាបត្របានហើយ…

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសនូវសេចក្ដីជូនដំណឹងដល់លោកលោកស្រីប្រធានមន្ទីអប់រំយុវជន និងកីឡា រាជធានី-ខេត្តឲ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ រួចរាល់ហើយ។

បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ អាចមកទទួលយក សញ្ញាបត្រ  ពីមន្ទីរអប់រំយុវជន និងកីឡា រាជធានី/ខេត្ត បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅនាយកដ្ឋានកិច្ចការប្រឡង ។

ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថាលោក លោកស្រីដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមឱ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ដើម្បីយកទៅចែកជូនបេក្ខជនដោយឥតគិតថ្លៃ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីប្រកាសរបស់ក្រសួងអប់រំខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *