ទឹកចិត្តល្អណាស់!! អ្នកស្រី ទ្រីដាណា ចូលរួមឧបត្ថម្ភដល់ការប្រកួតកីឡាប្រដាល់គុនខ្មែររហូតដល់ទៅ ១ម៉ឺនដុល្លារ…

ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថា អ្នកស្រី ទ្រី ដាណា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិនោះទេ ថែមទាំងមានទឹកចិត្តល្អថែមទៀតផង។

គួរបញ្ជាក់ផងដែរថាកីឡាគុនខ្មែរនៅពេលនេះគឺពិតជាត្រូវការថវិការជាច្រើនដើម្បីផ្គត់ផ្គង់ដល់ការរៀបចំការប្រកួតគុនខ្មែរវគ្គ២នេះ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ប្រសិនបើគ្មានជំនួយនោះទេគុនខ្មែរវគ្គ២នេះ អាចជាវគ្គចុងក្រោយផងដែរ។ គោលដៅនៃការប្រកួតគុនខ្មែរនេះគឺដើម្បីឲ្យក្លាយជាកីឡាជាតិមួយដោយគ្រោងមានការប្រកួត៤ដងប៉ុណ្ណោះក្នុង១ឆ្នាំ។

ដោយឡែកក្រោយពីទទួលបានការស្នើរសុំនេះអ្នកស្រីទ្រីដាណាបានបង្ហោះសារឆ្លើយតបភ្លាមៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះថា៖

«ទើបបើកមកឃើញ កម្មវិធីប្រកួតប្រដាល់គុនខ្មែរ🇰🇭🇰🇭🇰🇭 ឱ្យក្រុមការងារទាក់ទងទៅហើយ នាងខ្ញុំនឹងចំណាយថវិកាផ្ទាល់ខ្លួន (១ម៉ឺនដុល្លារ)ជួយ ដោយឧបត្ថម្ភរៀបចំការប្រកួត 5000$។ ថែមរង្វាន់លើកទឹកចិត្តកីឡាករទាំង១០គូ អ្នកឈ្នះបាន ១លានរៀល អ្នកមិនទទួលជ័យជម្នះជូន ៥០ម៉ឺនរៀលបន្ថែមលើប្រាក់រង្វាន់កីឡាករ សរុប ១៥លានរៀល និងជាង ៥លានរៀលផ្ដល់ជាអំណោយស្បៀងអាហារដល់កីឡាករក្លឹប  និងកីឡាករប្រដាល់សកលជម្រើសជាតិត្រៀមស៊ីហ្គេមដែរ😊😊😊 ជូនពរសមត្ថភាពកីឡាករកម្ពុជាយើងកើនឡើងជាលំដាប់ ត្រៀមប្រកួតកម្មវិធីធំៗខាងមុខ💪💪 ជួយគាំទ្រកីឡាប្រដាល់ខ្មែរយើងទាំងអស់គ្នា🇰🇭🇰🇭🇰🇭🙏🙏🙏»។

ក្រោយពីឃើញសារបែបនេះហើយអ្នកស្នេហាប្រដាល់គុនខ្មែរជាច្រើនមានការរំភើប និងសប្បាយចិត្តជាខ្លាំង និងចង់ឲ្យកម្មវិធីបន្តទៅមុខទៅឆាកអន្តរជាតិផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *