អ្នកនាងខ្ញុងសម្រេចចិត្តថា នឹងលាឈប់ពីសិល្បៈហើយ ដោយសារតែមូលហេតុមួយនេះ…

ដូចដែលប្រិយមិត្តធ្លាប់បានស្គាល់អ្នកនាងខ្ញុង ដែលមានឈ្មោះ ស្រេង សុកាន់ដា ដែលជាកំពូលតារាកំប្លែងមួយរូបនៅកម្ពុជា និងជាសមាជិកក្នុងក្រុមកំប្លែងCBSផងដែរ។

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ  តារាកំប្លែង អ្នកនាង ខ្ញុង  យំឡាយបកស្រាយរឿងជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញ និងដាក់ពាក់បណ្ដឹងខ្លួនឯង ដោយប្រកាសក្ស័យធនផងដែរ។ ជុំវិញរឿងរ៉ាវជាច្រើនលើបណ្ដាញសង្គម បូករួមនឹងរឿងរ៉ាវលោកគ្រូជោគជ័យផងទៀតនោះធ្វើឲ្យខ្ញុងបង្ហោះសារបែបនេះថា៖

ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤

១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ

២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ

៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។

នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី។

មិនតែប៉ុណ្ណោះទេ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅនេះអ្នកនាងខ្ញុងក៏បានឆ្លើយនូវសំណួរមួយពីអ្នកគាំទ្រថា តើនាងនឹងឈប់ពីសិល្បៈដែរឬទេ?

អ្នកនាងខ្ញុងក៏តបទៅវិញថាខ្ញុំនឹងលាឈប់ពីសិល្បៈហើយព្រោះមិនចង់ឲ្យខូចឈ្មោះសិល្បករដទៃទៀត។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *