នាយតាក់ស៊ីដែលជាកំពូលតារាកំប្លែងប្រចាំប៉ុស្ដ៍CTN មិននឹកស្មានថាធ្លាក់ខ្លួនរហូតសស្ទើរកប្រាក់បង់បន្ទប់ជួលគ្មាន…

ពិតជាអាណិតនាយតាក់ស៊ីខ្លាំងណាស់ ក្រោយការជួបសម្ភាសជាមួយនឹងលោក អ៊ឹម ជីវ៉ា ដោយនាយតាក់ស៊ីសឹងតែរកលុយបង់ថ្លៃបន្ទប់ជួលគ្មានខណៈអតីតភិរិយាកំពុងរស់នៅសោយសុខ។

យោងតាមបទសម្ភាសជាមួយនឹងលោកអ៊ឹមជីវ៉ាបានឲ្យដឹងថា៖

ហ៊ឺ..អាណិតតារាកំប្លែង នាយ តាក់ស៊ី ណាស់  ពីថៅកែឡាន ថៅកែដីឡូត៌ ជាតាល្បីបែជាធ្លាក់ខ្លួនជួលផ្ទះ១ខែ60$ ពេលខ្លះរកលុយបង់ថ្ងៃផ្ទះមិនបានផង សូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កំរ៉ៃផង។

ដោយមើលឃើញពីភាពខ្វះខាតរបស់នាយតាក់ស៊ី តារាកំប្លែង CTN  លោកជំទាវស្រីនាង និងស្វាមី ឧបត្ថម្ភថវិការជូនដល់នាយ តាក់ស៊ី ចំនួន ១លានរៀល តាមរយៈលោក អ៊ឹម ជីវ៉ា ជូនដល់នាយតាក់ស៊ី។

សូមបញ្ជាក់ផងដែរថានាយតាក់ស៊ីជួលផ្ទះនៅម្តុំស្ថានីយ៍ទូរទស្សន៍ CTN ក្នុង១ខែ60$ ដោយនាយតាក់ស៊ីនិយាយថាសូមពុកម៉ែបងប្អូនជួយហៅគាត់ថតផងមដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *