សូមជួយចែករំលែកផងបងប្អូន!! អ៊ំប្រុសម្នាក់ត្រូវការថវិការមួយចំនួនដើម្បីយកទៅព្យាបាលជំងឺទាចទឹកដែលស្ថិតនៅក្នុងកំរិតធ្ងន់ធ្ងរ…

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែករំលែកនូវរូបភាពរបស់អ៊ំប្រុសម្នាក់ដែលកើតទាចទឹក ដោយមើលទៅលោកអ៊ំពិតជាពិបាកទ្រាំជាខ្លាំង សូមអំពាវនាវដល់បងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់អ៊ំប្រុសដើម្បីយកថវិការទាំងនោះទៅព្យាបាលជំងឺប្រចាំកាយ។ នេះបើតាមការបញ្ជាក់ពីកូនប្រុសរបស់លោកអ៊ំដែលមានគណនីយហ្វេប៊ុកឈ្មោះ សៅ ចំរើន បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖

«សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះខ្ញុំនឹងក្រុមគ្រួសារត្រូវការថវិការមួយចំនួនដើម្បីព្យាលបាលលោកពុកមារកើតជម្ងឺ(ទាចទឹកកំរឹតធ្ងន់) បើបងប្អូនសប្បុរសជនដែលមានលទ្ធភាពអាចបរិច្ចាកម្នាក់បន្តិចបន្តួចស្តួចស្ដើងរបស់បងប្អូនអាចជួយជីវិត និង អាចជួយព្យាបាលជម្ងឺរបស់គាត់ ព្រោះក្រុមគ្រួសារបានចំណាយថវិការព្យាបាលអស់ច្រើនគួរសមរដែរ តែស្ថានភាពជម្ងឺនៅតែមិនមានសភាពធូរស្រាលសោះ ហេតុនេះហើយទើបខ្ញុំបាទលើកដៃសុំថវិការពីរបងប្អូនដើម្បីព្យាបាលគាត់តទៅមុខទៀត ។

ខ្ញុំសូមអរគុណ សម្តេច ទ្រង់ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី ដែលមានចិត្តអាណិតអាសូរ សូមជួយshareឲ្យគ្រួសារខ្ញុំឆាប់បានព្យាបាលលោកពុកផង។

លេខទូរស័ព្ទទំនាក់ទំនង 0969727997/ 077866317

ABA 001 582 892 SAO CHAMREUN

សូមជួយចែកលំលែកបន្តផង 🙏🙏🙏»៕

Leave a Reply

Your email address will not be published. Required fields are marked *