អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញប្រកបដោយការទទួលខុសត្រូវ…

(ភ្នំពេញ)៖ តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។ វេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ីនេះធ្វេីឡេីងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះភាគីកម្ពុជាចូលរួមដោយឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ តំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមផងដែរពីថ្នាក់រដ្ឋមន្ត្រីនៃប្រទេស៖ ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ កិច្ចពិភាក្សាបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងប្រទេសសមាជិកអាស៊ាន, … Read More

យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិតក្រោយប្រជាជនរាប់រយនាក់ធ្វើការសម្រុកចូលក្នុងប្រលានយន្តហោះ Kabul ប្រទេស Afghanistan…(Video Inside)

Kabul ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១​​ យ៉ាងហោចណាស់មានមនុស្សប្រហែល ៥នាក់ត្រូវបាន​សម្លាប់ ខណៈប្រជាជនរាប់រយនាក់ទៀតធ្វើការសម្រុកយ៉ាងគំហ៊ុកចូល ប្រលានយន្តហោះនៃរដ្ឋធានីប្រទេស Afghanishtan។ សាក្សីម្នាក់បានបញ្ជាក់ថាលោកបានឃើញខ្លួនប្រាណមនុស្ស ៥នាក់ត្រូវបានគេលើកដាក់លើយានយន្ត។ សាក្សីមួយរូបទៀតបានបញ្ជាក់ថា វាមានភាពស្រពិចស្រពិលមិនច្បាស់ថាត្រូវបានសម្លាប់ដោយសារគ្រាប់កាំភ្លើង ឬត្រូវបានគេរត់ជាន់នោះទេ។ កងទ័ពអាមេរិកដែលឈជើងនៅក្នុងប្រលានយន្តហោះនោះបាននិយាយថា មុននេះបានធ្វើការបាញ់ទៅលើមេឃដើម្បីបង្អើលក្រុមមនុស្សដែលសម្រុកចូលនោះផងដែរ។ ប្រភព: Reuters

ថៃ៖ ករណីឆ្លងកូវីដ-១៩ ថ្មី រហូតដល់ចំនួន ២១,៨៨២ករណី និងបាត់បង់ជីវិតចំនួន២០៩នាក់…

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២១,៦៣៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៤៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២០៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២១,១០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ … Read More

សម្តេចក្រឡាហោម ស ខេង ប្រគល់រថយន្ត ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក…

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក ។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក … Read More

មិនមែនថតកុននោះទេ!! បាក់ថ្មជួរភ្នំហិម៉ាល័យនៃប្រទេសឥណ្ឌាបណ្ដាលឲ្យ អ្នកទេសចរចំនួន ៩នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ខណៈស្ពានត្រូវបានកាន់ផ្ដាច់ជាពីរ…

អ្នកទេសចរចំនួន៩នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្រោយការបាក់ថ្មភ្នំ ដែលថតជាប់ក្នុងកាមេរ៉ា និងបានបំផ្លាញផ្នែកមួយចំនួននៃភូមិ នៅភាគខាងជើងប្រទេសឥណ្ឌា។ វីដេអូនេះបានបង្ហាញអំពីការរអិលបាក់ធ្លាក់ដុំថ្មជាច្រើនពីលើភ្នំ និងរមៀលមកកម្ទេចភូមិ Chikul មានទីតាំងនៅតំបន់ជួរភ្នំ Himalayas (ហិម៉ាល័យ) ដែលបណ្ដាលឲ្យខូចខាតើផ្ទះសម្បែង និង​ផ្លូវយ៉ាងដំណំ។ អ្នកទេសចរមកពីទីក្រុងដេលី បានធ្វើដំណើរ លើដងផ្លូវពី Chitkul ទៅភូមិ Sangla នៅក្បែរនោះខណៈពេលហេតុការណ៍ខាងលើបានកើតឡើង។ មនុស្ស៣នាក់ផ្សេងទៀត បានរងរបួសក្នុងការបាក់ថ្មភ្នំនេះ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង​៕ ប្រភព: Daily Mail

ក្រសួងសុខាភិបាលថៃ៖ នៅព្រឹកថ្ងៃពុធនេះ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៦,៥៣៣ករណី បំបែកកំណត់ត្រាចាស់…

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៦,៥៣៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។   បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៣៣១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២០២ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល … Read More

ថៃបូជាសពអ្នកជំងឺកូវីដតកន្ទុយគ្នាច្រើនពេក រហូតដល់បាក់ប៉ាឆារាជាពីរតែម្ដង…

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីបូជាសពរហូតបាក់ប៉ាឆា នៅក្នុងវត្តមួយកន្លែងក្នុងប្រទេសថៃមូលហេតុនោះគឺដោយសារតែបូជាសពច្រើនពេក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយក្នុងប្រទេសថៃបានឲ្យដឹងថា ករណីបាក់ប៉ាឆានៅក្នុងវត្ត Bang Nam Chon នៃតំបន់ Thonburi ។ បើសតាម​សង្ឃដីការលោកចៅអធិការវត្តបាន​ឲ្យដឹងថាប្រទេសថៃមានអ្នក​ស្លាប់ដោយសារជំងឺកូវីដច្រើនពេក ហេតុនេះហើយវត្តអារាម​ត្រូវយកជាទីកន្លែងសម្រាប់បូជាសពដែលត្រូវបូជាជាហូហែបន្តរ​កន្ទុយគ្នា។ គួរបញ្ជាក់ឡើងវិញថាប៉ាឆាមួយនេះសាងសងជាង២៥ឆ្នាំមកហើយ ដែលក្នុងមួយថ្ងៃបូជាពី 3-៣នាក់នោះ ប៉ុន្តែ​លើកនេះត្រូវធ្វើការបូជាច្រើនដែលធ្វើឲ្យសំណង់អគារមិនអាចទប់ទល់បាន។ ហើយលោកចៅអធិការក៏ត្រូវការប្រាក់មួយចំនួនដើម្បីសាងសង់ថ្មី បន្ថែម ​២ទៀតដើម្បីបម្រុងទុកសម្រាប់ដុតអ្នក​ជំងឺដែលស្លាប់ដោយសារមេរោគកូរ៉ូណានេះ។

ទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយ ហេតុអ្វីនៅតែអាចឆ្លងជំងឺកូវីដ?

(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសមួយចំនួន ជាពិសេសគឺសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស ជាបន្តបន្ទាប់ដោយបង្កឱ្យមានការព្រួយបារម្ភ និងការសង្ស័យពីប្រសិទ្ធភាពវ៉ាក់សាំងចំពោះមុខ ការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta។ ក្រុមអ្នកជំនាញភាគច្រើនបាននិយាយថាករណីឆ្លងបែបនេះ ជារឿងកម្រនឹងកើតឡើងណាស់ ហើយវ៉ាក់សាំងនៅតែជាខែលការពារដ៏ល្អ បើទោះជាមិនអាចការពារ យើងបាន១០០ភាគរយ ក៏ដោយ។ ក៏ប៉ុន្តែ ការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងពេញលេញ ក៏បានរំលឹកយើងទាំងអស់គ្នា ផងដែរថាដរាបណា ជំងឺដ៏កាចសាហាវមួយនេះនៅតែបន្តឆ្លងរាលដាលនៅក្នុងសហគមន៍ នោះមនុស្សគ្រប់រូបនឹងនៅតែស្ថិតនៅក្រោមគ្រោះថ្នាក់។   *ហេតុអ្វីអ្នកចាក់វ៉ាក់សាំងពេញលេញនៅតែអាចឆ្លង COVID-19? ជាទូទៅ COVID-19 … Read More

មកមើលរូបភាពប៉ុន្មានសន្លឹកនេះទើបដឹងថា ជំងឺកូវីដដែលរីករាលដាលក្នុងប្រទេសថៃធ្លាក់ដល់កម្រិតណានោះ…

ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣២៦នាក់ និងស្លាប់ ៩១នាក់ (ជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត) នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈមន្ទីរពេទ្យមួយចំនួន ជាពិសេសនៅក្នុងទីក្រុងបាងកក កំពុងប្រឈមមុខនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើនេះមាន ៩,១៣៤នាក់ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ១៩២ករណីនៅលើអ្នកទោសនៅតាមពន្ធនាគារ។ ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ … Read More

ទោះបីជាអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុកក៏ដោយ ក៏ប្រជាពលរដ្ឋដែលនៅក្បែរោងចក្រគីមីនោះមិនទាន់អាចទៅរស់នៅវិញបានដែរ ដោយសារតែ…

(បាងកក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោង។ ប៉ុន្តែប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីទួលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឱ្យត្រឡប់មកផ្ទះរបស់ពួកគេវិញនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទម្សិលមិញ … Read More