មន្ត្រីអាល្លឺម៉ង់៖ «សហរដ្ឋអាមេរិក និងអឺរ៉ុបគួរតែរួមដៃគ្នាទប់ទល់ សង្គ្រាមត្រជាក់ថ្មីជាមួយចិន»

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នា ប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយ ជាមួយប្រទេសចិន ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសកាលពីថ្មីៗនេះថា ចិនគ្មានបំណងធ្វើសង្រ្គាមត្រជាក់ ជាមួយប្រទេសណាមួយឡើយ។ លោក ភីធើ បេយើ (Peter Beyer) ជាអ្នកសម្របសម្រួលរបស់រដ្ឋាភិបាលអាលឺ្លម៉ង់ សម្រាប់ទំនាក់ទំនងជាអាមេរិក និងកាណាដា បានធ្វើការកត់សម្គាល់ដូចខាងលើប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ បើតាមលោក Beyer សង្រ្គាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមឡើងហើយ ដូច្នេះអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែដៃរួមគ្នា … Read More

សហប្រជាជាតិ និង អាម៉េរិកអំពាវនាវអោយ អាម៉េនី និង អហ្ស៊ែរបៃហ្សង់ ឈប់ប្រយុទ្ធគ្នាភ្លាម!

អគ្គលេខា អង្គការសហប្រជាជាតិ លោក អង់ តូ ញ៉ូ ហ្គូ ទែ រ៉េស កាលពី ថ្ងៃអាទិត្យ ទី ២៧ កញ្ញា បាន និយាយថា លោក មាន ការព្រួយបារម្ភ ជាខ្លាំង អំពី ការ បន្ត ប្រយុទ្ធ គ្នា រវាង អា ម៉េនី និង អា … Read More

មេទ័ពអាមេរិកប្រចាំកោះហ្គាំ៖ «វីដេអូសមយុទ្ធបាញ់មីស៊ីលចិន គ្រាន់តែជាវីដេអូបែបឃោសនា ដើម្បីបំភ័យយើងប៉ុណ្ណោះ»

មេបញ្ជាការមូលដ្ឋានកងទ័ពអាកាសអាមេរិក អ៊ែនដឺសិន (Andersen) នៅលើកោះហ្គាំ (Guam) នៅថ្ងៃសុក្រនេះបាននិយាយថា វីដេអូដែលកងទ័ពអាកាសចិនបានបង្ហោះ អំពីសកម្មភាពយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 កម្ទេចគោលដៅក្លែងក្លាយមួយ ដែលទំនងជាមូលដ្ឋានរបស់លោកនោះ គឺគ្រាន់តែជាវីដេអូឃោសនាបែបបំភិតបំភ័យតែប៉ុណ្ណោះ។ ឧត្តមសេនីយត្រីលោក ជែរែមី ស្លន (Jeremy T Sloane) ជាមេបញ្ជាការមូលដ្ឋានកងទ័ពអាកាសអាមេរិក Andersen ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកកាសែតនានា ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ។ លោក Jeremy បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំតែងតែគិតគូរពីសមត្ថភាពរបស់យើងក្នុងការការពារកងទ័ព និងគ្រួសាររបស់ពួកយើង។ តែទោះជាបែបនេះក្ដី វីដេអូដែលពួកគេ (ចិន) … Read More

ស្រីលង្កា បញ្ជូនកុងតឺន័រផ្ទុកកាកសំណល់ខុសច្បាប់ចំនួន ២១គ្រឿង ត្រឡប់ទៅចក្រភពអង់គ្លេសវិញ!

អាជ្ញាធរប្រទេសស្រីលង្កា បានសម្រេចបញ្ជូនកុងតឺន័រផ្ទុកកាកសំណល់ជាច្រើនគ្រឿង ត្រឡប់ទៅប្រទេសដើមវិញ គឺចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមហេតុកផលថា កាកសំណាល់សំរាមទាំងនេះបាននាំចូលប្រទេស ដោយបានបំពានលើច្បាប់អន្តរជាតិ ដែលគ្រប់គ្រងលើការដឹកជញ្ជូនសម្ភារៈគ្រោះថ្នាក់។ មន្ត្រីគយស្រីលង្កាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP ថា កុងតឺន័រទាំងនោះមានចំនួន ២១គ្រឿង ផ្ទុកសំរាមប្រមាណ ២៦០តោន បានមកដល់កំពង់ផែដ៏សំខាន់មួយរបស់រដ្ឋធានីកូឡំបូ នៅចន្លោះខែកញ្ញា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨កន្លងទៅ។ កុងតឺន័រទាំងនោះទៀតសោត ដើមឡើយគឺសម្រាប់ដឹកកំរាលព្រំដែលប្រើប្រាស់រួចប៉ុណ្ណោះ ប៉ុន្តែពួកគេបានបន្លំផ្ទុកកាកសំណល់មន្ទីរពេទ្យផងដែរ។   អ្នកនាំពាក្យគយលោក Sunil Jayaratne បានប្រាប់ AFP … Read More

លោកត្រាំបង់ពន្ធប្រាក់ចំណូលសហព័ន្ធតែ៧៥០ដុល្លារក្នុងឆ្នាំ២០១៦(កាសែតញូវយ៉កថែមស៍)

ដកស្រង់ទិន្នន័យពន្ធប្រាក់ចំណូលជាង២០ឆ្នាំមកនេះ កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៧កញ្ញាថា ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានបង់ពន្ធសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត។ កាសែតនេះបានបន្ថែមទៀតថា គាត់ក៏បានបង់ពន្ធត្រឹមតែ ៧៥០ ដុល្លារផងដែរក្នុងឆ្នាំដំបូងរបស់គាត់នៅសេតវិមានហើយគាត់មិនបានបង់ពន្ធលើប្រាក់ចំណូល ១០ ឆ្នាំក្នុងចំណោម ១៥ ឆ្នាំមុននេះ ពីព្រោះគាត់បានរាយការណ៍ថាបានខាតបង់ប្រាក់ចំណេញដែលគាត់រកបាន។   ភ្លាមៗនោះលោកត្រាំបានច្រានចោលរបាយការណ៍នេះថាជា “ព័ត៌មានក្លែងក្លាយទាំងស្រុង”។ ច្បាប់មិនតម្រូវឱ្យប្រធានាធិបតីអាម៉េរិកបង្ហាញព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនទេប៉ុន្តែគ្រប់ប្រធានាធិបតីចាប់តាំងពីលោករីឆាត និចសុន សុទ្ធតែបានរាយការណ៍អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ លោកត្រាំបានធ្វើខុសនឹងទំនៀមទម្លាប់ប្រធានាធិបតី ដោយបដិសេធមិនបញ្ចេញប្រាក់ចំណូលរបស់គាត់ តស៊ូក្តីនៅក្នុងតុលាការ និងជំរុញឱ្យមានការសន្និដ្ឋានផ្សេងៗអំពីអ្វីដែលអាចមាននៅក្នុងរបាយការណ៍ប្រាក់ចំណូលនោះ។   ពន្ធប្រាក់ចំណូលរបស់គាត់ ដែលជាចំណុចជជែកដេញដោលដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ … Read More

ផ្តាច់ជីវិតជនជាតិកូរ៉េខាងត្បូងម្នាក់កូរ៉េខាងជើងព្រមានកងម៉ារីនកូរ៉េខាងត្បូង.

ប្រទេស កូរ៉េ ខាងជើង ៖ ប្រទេស កូរ៉េ ខាងជើង បាន ស្នើ កាលពី ថ្ងៃ ទី ២៧ កញ្ញា ដល់ កង ម៉ា រី ន កូរ៉េ ខាងត្បូង ឲ្យ ឈប់ លុក ចូល ក្នុង ដែនទឹក របស់ ខ្លួន ខណៈ … Read More

កូរ៉េខាងត្បូងប្រគល់ធាតុទាហានចិនចំនួន១១៧នាក់ ដែលស្លាប់ក្នុងសម័យសង្រ្គាមកូរ៉េ

ប៉េកាំង)៖ អដិ្ឋធាតុកងទ័ពចិនចំនួន១១៧នាក់ ដែលបានបាត់បង់ជីវិតកាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ត្រូវបាននាំយកមកដល់ប្រទេសចិនវិញនាថ្ងៃអាទិត្យនេះ ក្នុងពិធីប្រចាំឆ្នាំមួយ ដែលកន្លងមកត្រូវបានពន្យារពេលព្រោះតែវិបត្តិ COVID-19។ កូរ៉េខាងត្បូងបានរៀបចំពិធីប្រគល់អដ្ឋិធាតុទាហានចិនខាងលើ នៅឯអាកាសយានដ្ឋានអ៉ីនឈាន់ (Incheon) ក្បែររដ្ឋធានីសេអ៊ូល។ ក្រោយពិធីចប់រួចរាល់ ធាតុទាហានចិនទាំង១១៧នាក់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធាចិនមួយគ្រឿង ឆ្ពោះទៅកាន់ទីក្រុង Shenyang ដែលជាទីក្រុងចិនមួយនៅភាគឦសាន ក្បែរព្រំដែនកូរ៉េខាងជើង។ គួរជម្រាបថា កងទ័ពចិនបានចូលរួមប្រយុទ្ធក្នុងសង្រ្គាមកូរ៉េ ដោយឈរនៅខាងកូរ៉េខាងជើង ប្រឆាំងជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ អដិ្ឋធាតុទាហានចិនឆ្នាំនេះភាគច្រើនត្រូវបានរកឃើញនៅតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េទាំងពីរ។ ចំណែកពិធីខាងលើ ដែលដំបូងឡើយគ្រោងធ្វើឡើងតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ប៉ុន្តែត្រូវពន្យារពេលព្រោះតែការផ្ទុះរីករាលនៃជំងឺ COVID-19 គឺជាពិធីប្រចាំឆ្នាំលើកទី៧ហើយ ។ … Read More

ប្រធានាធិបតីអ៉ីរ៉ង់ ហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាទង្វើសាហាវឃោរឃៅ!

ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងប្រព្រឹត្តទង្វើសាហាវឃោរឃៅ តាមរយៈការដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់។ ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃសៅរ៍នេះ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «តាមរយៈសកម្មភាពភេរវកម្ម, ខុសច្បាប់ និងទណ្ឌកម្មដ៏សាហាវ ឃោរឃៅរបស់ពួកគេ សហរដ្ឋអាមេរិក បានបំផ្លាញ និងធ្វើឱ្យប្រជាជនអ៉ីរ៉ង់ខាតបង់១៥០ពាន់លានដុល្លារ»។ ក៏ប៉ុន្តែ លោក រូហានី មិនបានបញ្ជាក់លម្អិតពីទំហំខូចខាត នៃសេដ្ឋកិច្ចអ៉ីរ៉ង់ ដែលបង្កឡើងដោយទណ្ឌកម្មអាមេរិកឡើយ។   គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក … Read More

លោក ដូណាល់ ត្រាំ ប្រកាសពីការជ្រើសតាំងលោកស្រី Amy Coney Barrett ជាសមាជិកថ្មីនៃតុលាការកំពូលអាមេរិក!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសពីការជ្រើសតាំងលោកស្រី អេមី ខនី បារ៉េត (Amy Coney Barrett) ជាសមាជិកថ្មីនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីសមាជិកចាស់ម្នាក់បានទទួលមរណភាព។ លោក ត្រាំ បានធ្វើសេចក្តីប្រកាសខាងលើនៅឯសេតវិមានជាមួយវត្តមានលោកស្រី Barrett ផ្ទាល់។ ជាជំហានបន្ទាប់ ព្រឹទ្ធសភាអាមេរិកនឹងត្រូវប្រញាប់ប្រញាល់រៀបចំការទទួលស្គាល់លោកស្រី ឲ្យបានមុនថ្ងៃបោះឆ្នោតគឺក្នុងរយៈពេលត្រឹមជាង៥សប្តាហ៍ខាងមុខ។ ប្រសិនបើត្រូវបានអនុម័តទទួលស្គាល់ដោយព្រឹទ្ធសភា ដើម្បីជំនួសអតីតសមាជិកតុលាការកំពូលលោកស្រី រ៉ូស បេដឺ ហ្គីនស្បឺក (Ruth Bader Ginsburg) … Read More

COVID-19៖ ចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍!

ប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញវីរុសកូរ៉ូណា នៅលើ កញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ។ ការិយាល័យគយចិន នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាជ្ញាធរនៅខេត្តសានទុង (Shandong) ភាគខាងកើតនៃប្រទេសចិន បានប្រកាសថាទំនិញដែលនាំចូលដោយ នាវារុស្ស៊ីទាំងពីរខាងលើមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ ភ្លាមៗនោះ មន្ត្រីគយចិន បានចាត់វិធានការបន្ទាន់ដោយផ្អាកឈប់ទទួលយកសេចក្តីប្រកាសទំនិញ នាំចូល។ មួយរយៈចុងក្រោយនេះ ប្រទេសចិនបានបន្តរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីបណ្តាប្រទេសមួយចំនួនដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19 នៅលើសំបក វេចកញ្ចប់។ ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញ មន្ត្រីគយចិនបានប្រកាសថាប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនមួយរបស់ប្រេស៊ីលសម្រាប់ រយៈពេលមួយសប្តាហ៍។ គួរជម្រាបថា កាលពីសប្តាហ៍មុន … Read More