លោកជំទាវ ឱ វណ្ណឌីន៖ ត្រូវរៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩…

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវរៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២១នេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គលនិងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។  ដូច្នេះ​ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ស្ត្រេស និងការថប់អារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។ អត្ថបទជាភាសាបរទេស: Care for mental health is often neglected that affects an overall health status … Read More

រោគសញ្ញាដែលអាចសង្កេតដឹងថា មេរោគកូវីដបានចូលវាយលុកដល់ក្នុងសួត…

ជំងឺរោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ-១៩ មានដូចជាគ្រុនក្តៅ ក្អក ឈឺបំពង់ក ស្រដៀងទៅនឹងជំងឺផ្តាសាយទូទៅដែរ។ ​ ប្រសិនបើប្រព័ន្ធភាពស៊ាំរឹងមាំគ្រប់គ្រាន់ វាអាចប្រយុទ្ធប្រឆាំ​​​​​​​​​​​​​​​​​​​​​​ងនឹងមេរោគនេះបាន។ ប៉ុន្តែគ្រោះថ្នាក់នៃកូវីដ -១៩ គឺស្ថិតនៅត្រង់ថា មេរោគនេះ អាចចូលទៅក្នុងសួតបានយ៉ាងងាយស្រួល។​​​​​ រោគសញ្ញាដែលអាចសង្កេតដឹងថា មេរោគកូវីដបានចូលវាយលុកក្នុងសួត មានដូចជា៖ -ក្អកស្ងួត ក្អកខ្លាំងឡើងៗ -ឆាប់អស់កម្លាំងជាងមុន ពេលធ្វើការងារអ្វីមួយ -តឹងក្នុងទ្រូង -ពិបាកដកដង្ហើម -ដកដង្ហើមខ្លី -និយាយត្រដិតឬនិយាយជាប់ៗ -កម្រិតអុកស៊ីសែននៅក្នុងឈាមថយចុះ     ប្រភព: Kampuchea Thmey … Read More